ហ្វីលីព្វីន

អាជ្ញាធរ​ទទួល​រង​ការ​ទិតៀន​រិះគន់

ប្រជាជនហ្វីលីព្វីនរងគ្រោះដោយខ្យល់ព្យុះ​បន់ស្រន់ បែបគ្រិស្តសាសនា
ប្រជាជនហ្វីលីព្វីនរងគ្រោះដោយខ្យល់ព្យុះ​បន់ស្រន់ បែបគ្រិស្តសាសនា REUTERS/Erik De Castro

មាន​អ្នក​ស្លាប់​យ៉ាង​តិច​ ៦៥០​នាក់ និង​ប្រមាណ​ជា ៩០០​នាក់ បាត់​ខ្លួន ដោយ​ហេតុ​ខ្យល់​ព្យុះ​សង្ឃរា Washi។ ជន​រាប់ពាន់​នាក់ បាត់​បង់​ទីជម្រក គ្មាន​ទឹក​ស្អាត និង​អគ្គិសនី។ អាជ្ញាធរ​ហ្វីលីព្វីន ទទួល​រង​ការ​ទិតៀន​រិះគន់​យ៉ាង​ច្រើន ដោយ​ហេតុ​ពុំ​បាន​ចេះ​បង្ការ​ទុក​ជាមុន​​គ្រោះ​មហន្តរាយ​បែប​នេះ។ សាលា​ក្រុង​មួយ​ដែល​ទទួល​រង​គ្រោះ​ខ្លាំង​ជាង​គេ​បាន​សំរេច​ចិត្ត​កប់​សាកសព​អ្នក​រង​គ្រោះ​​ស្លាប់​ទាំង​អស់​ដែល​គ្មាន​នរណា​ទាមទារ​ចង់​បាន​ នៅ​ក្នុង​រណ្តៅ​រួម។