កម្ពុជា​

រូបភាព​នៃសោក​នាដកម្ម​នៅ​លើ​ស្ពានពេជ្រ

សាកសព​ជន​រងគ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ ក្រុង​ភ្នំពេញ
សាកសព​ជន​រងគ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ ក្រុង​ភ្នំពេញ Reuters

បើ​យោង​តាម​តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាង​តិច ៣៧៥នាក់ និង​របួស​ជិត ៧០០នាក់​ផ្សេង​ទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្អើល​រត់ជាន់​គ្នា​កាល​ពី​រាត្រី​យប់​ថ្ងៃចន្ទ ទី២២ វិច្ឆិកា។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​លើ​ស្ពានពេជ្រ​ដែល​ឆ្លង​ទៅ​កាន់​ កោះ​ពេជ្រ ក្នុង​ឱកាស​ដែល​មាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​បាន​ចូលរួម​អបអរសាទ័រ​ពិធី​ បុណ្យអុំទូក​ថ្ងៃ​ចុង​ក្រោយ។ ខណៈ​នេះ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​មូលហេតុ​ ពិត​នៃ​ព្រឹត្តិការណ៍​ដ៏​សោកនាដកម្ម​នេះ។ លោក នាយក រដ្ឋមន្រ្តី ហ៊ុន សែន​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះថា ជា​សោកនាដកម្ម​ដ៏​ ធ្ងន់ធ្ងរ​មួយ​ដែល​កម្ពុជា​មិន​ធ្លាប់​ប្រទះ​ទេ តំាង​ពី​ក្រោយ​ការ​ដួលរលំ​​ របប​ខ្មែរ​ក្រហម។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​បាន​យក​ថ្ងៃ​ ព្រហស្បតិ៍ ទី២៥ វិច្ឆិកា ជា​ថ្ងៃ​កាន់​ទុក្ខ​ជាតិ។

ផ្សាយពាណិជ្ជកម្ម

រូបភាពជនរងគ្រោះ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI