សម្រែក​អ្នកទោស ពី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់

សំឡេង ០៨:៤១
មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឬ ម៤ នៅ​ខេត្ត​ពោធិ៍សាត់
មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឬ ម៤ នៅ​ខេត្ត​ពោធិ៍សាត់ © Licado

អ្នកទោស ដែល​កំពុង​ជាប់​ឃុំឃាំង នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឬ​ហៅ​កាត់​ថា ពន្ធនាគារ ម៤ នៅ​ខេត្ត​ពោធិ៍សាត់ បាន​អំពាវនាវ​រក​អន្តរាគមន៍ ចំពោះ​ការធ្វើ​ទារុណកម្ម​ទាំង​លើ​រូបរាងកាយ និង​ទាំង​លើ​ផ្លូវ​ចិត្ត ដូចជា ការបង្ខំ​ឲ្យធ្វើ​ការធ្ងន់ៗ កាប់​គាស់​លីសែង​ហួសកម្លាំង និង​ធ្វើ​ចំការ ជាមួយ​នឹង​ការហូបចុក​មិន​គ្រប់គ្រាន់ ជាដើម។ ទារុណកម្ម​លើ​អ្នកទោស និង​ជនសង្ស័យ ដែល​ត្រូវ​ចាប់ឃុំខ្លួន បាន​កើតមាន​ទាំង​នៅក្នុង​ពន្ធនាគារ និង​ទាំង​នៅ​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស។ នេះ​បើ​តាម​ការ​រក​ឃើញ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ផ្នែក​សិទ្ធិមនុស្ស។