នាយករដ្ឋមន្រ្តីបារំាងសន្យាកៀរគរអ្នកវិនិយោគទុនបារំាងមករកស៊ីនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នាយករដ្ឋមន្រ្តីបារំាងសន្យាកៀរគរអ្នកវិនិយោគទុនបារំាងមករកស៊ីនៅកម្ពុជានៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តីបារំាង François Fillon និង លោកនាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន សែន ដែលទើបតែបញ្ចប់មុននេះ បារំាងនិងកម្ពុជាបានសន្យាបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យបន្តទៀត។ បារំាងបានសន្យាគំាទ្របេក្ខភាពកម្ពុជាជាសមាជិកមិនអចិន្រ្តៃយ៏របស់ អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០១២ខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តីបារំាង ហ្រ្វង់ស្វ័រ ហ្វីយ៉ុង ក៏បានប្រាប់ លោក ហ៊ុន សែនថា បារំាងនឹងខិតខំជំរុញអ្នកវិនិយោគទុនបារំាងឲ្យបានច្រើនមករកស៊ីនៅកម្ពុជា។ ចំណែក កម្ពុជាក៏បានលើកឡើងពីការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាឲ្យនាយករដ្ឋមន្រ្តីបារំាងបានដឹងផងដែរ។ លោក ហ៊ុន សែន លើកឡើងថាប្រទេសថៃបានបើកការឈ្លានពានលើកម្ពុជាតំាងពីឆ្នាំ ២០០៨មកម៉្លេះ ឆ្នាំដែលអង្គការយូណេស្កូ បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ កម្ពុជា បានអត់ធ្មត់ចរចាជាមួយថៃរហូតមក មុនសម្រេចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ