ប្រតិកម្មរបស់សាធារណជនលើការបកស្រាយរបស់អតីតមេដឹកនាំខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់ជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហមក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលកំពុងត្រូវបានគេកាត់ទោសនៅក្នុងអង្គសវនាការនៃសាលាក្តីខ្មែរក្រហមនៅក្នុងព្រឹកថ្ងៃពុធទី ២៣វិច្ឆិកានេះ សាធារណជន ជាពិសេសសិស្សនិស្សិត ដែលបានចូលរួមតាមដានមើលការបើកអង្គសវនាការ ដោយផ្ទាល់នៅក្នុងព្រឹកថ្ងៃពុធនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបកស្រាយពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានភាពផ្ទុយគ្នាទៅនឹងអ្វីដែលមានចែងនៅក្នុងសៀវភៅសិក្សា។ ដោយឡែកសម្រាប់ជនរងគ្រោះវិញ ពួកគេកាន់តែមានភាពខឹងសម្បាទៅលើអតីតមេដឹកនាំខ្មែរក្រហម ដែលមិនហ៊ានចេញមុខទទួលស្គាល់ការពិតចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត។