គ្រឿង​សង្ហារឹម ផលិត​ពី​ផ្តៅ​របស់​កម្ពុជា សម្លឹង​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប

សំឡេង ០៨:២៩
សង្ហារឹម ធ្វើ​អំពី​ផ្តៅ
សង្ហារឹម ធ្វើ​អំពី​ផ្តៅ © ម៉េងហួរ

អង្គការ​មូលនិធិ​សកល សម្រាប់​អភិរក្ស​ធម្មជាតិ ហៅ​កាត់​ថា WWF បាន​សហការ​ជាមួយ​នឹង​សហភាព​អឺរ៉ុប និង​ដៃគូ​មួយ​ចំនួន​ទៀត ដើម្បី​ជំរុញ​ឲ្យ​សិប្បកម្ម កែច្នៃ​ផលិតផល​គ្រឿង​សង្ហារឹម តុ​ កៅអី និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ទៀត ផលិត​ពី​ផ្តៅ នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​នាំចេញ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​ប្រទេស​សហភាព​អឺរ៉ុប។ ការនាំ​ចេញ​គ្រឿង​សង្ហា​រឹម ធ្វើ​ពី​ផ្តៅ​របស់​កម្ពុជា ជា​លើក​ដំបូង ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១១។