សំឡេង​​ទ្រហោ​យំ​ពេញ​មន្ទីរ​ពេទ្យ​កាល់ម៉ែត

សំឡេង ០៥:០៨
គ្រួសារ​ជន​រង​គ្រោះ​មក​ពិនិត្យ​​សាក​សពនៅ​មន្ទីរ​ពេទ្យ
គ្រួសារ​ជន​រង​គ្រោះ​មក​ពិនិត្យ​​សាក​សពនៅ​មន្ទីរ​ពេទ្យ © Reuters

បន្ទាប់ពី​មហាសោកនាដកម្ម​កាលពី​យប់មិញ នៅ​ព្រឹក​មិញ​នេះ សំឡេង​ទួញ​សោក​ បាន​លាន់​ឮ​ពេញ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។ អ្នក​ខ្លះ​យំ​សោក​បោក​ខ្លួន ដោយសារ កូន ប្តី ប្រពន្ឋ​បាន​​ស្លាប់។ អ្នក​ខ្លះ​បាន ដើរ​វែក​សាកសព រក​សាច់​ញាតិ​ដែល​បាត់ខ្លួន។ ចំណែក អ្នក​រួច​ជីវិត​ពី​សេចក្តី​ស្លាប់​​ជិត ២០០ នាក់​កំពុង​សម្រាក​ព្យាបាល ។ ទំាង​ខ្លួន មិន​ទាន់​បាត់​ភ័យ ជន​រង​គ្រោះ​មាន​សំណាង​រួច​ជីវិត​​ទំាងនោះ បាន​រំលឹក​ពី​ព្រឹត្តិការណ៍ ដ៏​​រន្ឋត់​ផ្សេងៗ​គ្នា៕​

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI