PrayForJapan និងពិធីរៃអង្គាសដោយចំហនៅទីក្រុងភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៧:៥៨
អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៨នៅប្រទេសកម្ពុជាបានប្រមូល ផ្តុំគ្នានៅថ្ងៃឈប់សំរាកម្សិលមិញនេះនៅទីក្រុងភ្នំពេញដើម្បីធ្វើ ពិធីរៃអង្គាសថវិកាជួយទៅដល់ជនរងគ្រោះដោយការរញ្ជួយដីនិងរលកយក្ស ស៊ូណាមីនៅប្រទេសជប៉ុនកាលពីថ្ងៃទី១១ខែមិនាកន្លងទៅនេះ។ នៅក្នុងឱកាសនោះក៏មានការបើកអោយពលរដ្ឋខ្មែរសរសេរសាររំលែកទុក្ខ ផងដែរទៅកាន់ជនរងគ្រោះជប៉ុនដែលបានស្លាប់និងរបួសរាប់ម៉ឺននាក់។