កសិករ​​នៅតែ​​ចំណាយ​​ខ្ពស់​​លើ​របរ​​ធ្វើស្រែ​​

សំឡេង ០៥:៣៥
ប្រជាកសិករ​មួយ​ចំនួន​ បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​លុយ​ច្រើន ​លើ​ជី​កសិកម្ម ​
ប្រជាកសិករ​មួយ​ចំនួន​ បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​លុយ​ច្រើន ​លើ​ជី​កសិកម្ម ​ © លី​ ម៉េងហួរ

រដូវ​ធ្វើស្រែ​បាន​ចូល​មក​ដល់​។ ​ប្រជាកសិករ​ចាប់ផ្តើម​ដក​ស្ទូង​ នៅពេល​មាន​ភ្លៀង​គ្រប់គ្រាន់។​ ក៏ប៉ុន្តែ​ប្រជាកសិករ​មួយ​ចំនួន​ បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​លុយ​ច្រើន ​លើ​ជី​កសិកម្ម ​និង​ថ្នាំពុល​ ដើម្បី​ឲ្យ​ស្រូវ​បាន​ទិន្នផល​ខ្ពស់​។ ​ក្នុងនោះ ​ប្រជា​កសិករ ក៏​ត្រូវ​ចំណាយ​ថ្លៃឈ្នួល​កម្លាំង​ពលកម្ម​ ដក​ស្ទូង និង​ភ្ជួរ​រាស់ ​ហើយ​អ្នកខ្លះ​ ក៏​ត្រូវ​ជួល​ដីស្រែ​របស់​គេ ដើម្បី​ធ្វើ​ស្រូវ​ថែមទៀត៕​