កីឡាគ្មានផ្សែងបារី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៧:០៤
"កីឡាគ្មានផ្សែងថ្នាំជក់" ជាកម្មវិធីផ្សព្វផ្សាយនូវយុទ្ធនាការឈប់ជក់បារី ដែលអង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសហការជាលើកដំបូងជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីរៀបចំកម្មវិធីប្រកួតកីឡាសិស្ស និស្សិតឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេស ជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា ២០១១-២០១២។ ការប្រកួតកីឡា ដែលចាប់ផ្តើមនៅថ្ងៃទី១៩មិថុនាខាងមុខ តម្រូវឲ្យកីឡាករ គ្រូបង្វឹក និងអ្នកទស្សនា មិនត្រូវជក់បារីឡើយ។ ពោលគឺ ទីលានប្រកួតកីឡា មិនមានផ្សែងថ្នាំជក់ទេ។