ថ្ងៃរៀន​ថ្នាក់​អនុបណ្ឌិត​ យប់​ឆ្លៀត​រត់​ម៉ូតូឌុប​

សំឡេង ០៧:៥៥
លោក​ទិព្វ ​កំសត់ ​វ័យ​ជាង​៣០​ឆ្នាំ ​ថ្ងៃរៀន​ថ្នាក់​អនុបណ្ឌិត​ យប់​ឆ្លៀត​រត់​ម៉ូតូឌុប​
លោក​ទិព្វ ​កំសត់ ​វ័យ​ជាង​៣០​ឆ្នាំ ​ថ្ងៃរៀន​ថ្នាក់​អនុបណ្ឌិត​ យប់​ឆ្លៀត​រត់​ម៉ូតូឌុប​ ©​ ញឹម​ សុផល

លោក​ទិព្វ ​កំសត់ ​វ័យ​ជាង​៣០​ឆ្នាំ ​បាន​ជ្រើសរើស​យក​ជីវិត​ជា​អ្នកបួស​ដើម្បី​ទទួលបាន​នូវភាព​អនុគ្រោះ​ក្នុងការសិក្សា​ដោយសារតែ​បញ្ហា​ជីវភាព​។ ​បន្ទាប់ពី​លាចាក​ផ្នួស​លោកក៏បាន​បន្ត​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​បច្ចុប្បន្ន​រៀនថ្នាក់​អនុបណ្ឌិត​ឆ្នាំទី១ ​ដោយឆ្លៀត​រៀន​និង​ស្រាវជ្រាវ​នៅពេលថ្ងៃ​ហើយ​រត់​ម៉ូតូឌុប​នៅពេល​យប់​ប្រកបដោយ​ការប្រឈម ​ដើម្បី​យកកម្រៃ​មក​ទប់ទល់​ការសិក្សា​និង​ផ្គត់ផ្គង់​ជីវភាព​នៅ​ទីក្រុង​ភ្នំពេញ។