ជនជាតិខ្មែរឥស្លាមកម្ពុជារងការត្រួតពិនិត្យតឹងតែងពេលឆ្លងកាត់ប្រទេសថៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៧:៥៦
ជនជាតិខ្មែរឥស្លាមដែលបានវិលត្រលប់ពីប្រទេសម៉ាឡេស៊ីដោយឆ្លងកាត់ប្រទេសថៃរងការប្រមាថ និងធ្វើទុក្ខមុកម្នេញពីសមត្ថកិច្ចអន្តោប្រវេសន៍ថៃដែលសកម្មភាពទាំងអស់នេះជនជាតិខ្មែរឥស្លាមមិនដែលធ្លាប់បានជួបប្រទះនាពេលកន្លងមក។ ការរឹតបន្តឹងពីសំណាក់សមត្ថកិច្ចព្រុំដែនថៃនាពេលនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់យោធាថៃ បានដាក់បំរាមតឹងរឹងទៅលើជនជាតិខ្មែរឥស្លាមដោយបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងចលនាបះបោរនៅខេត្តភាគខាងត្បូងថៃ។ ក៏ប៉ុន្តែមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានិងតំណាងសហគមន៍ខ្មែរឥស្លាមនៅកម្ពុជាបានច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះ។