កម្ពុជា

លោក សម រង្ស៊ី សុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាត់​ជំនួយ​ពី​កម្ពុជា​

លោក សម​ រង្ស៊ី ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ ថ្លែង​​​ទៅ​​​​កាន់​​​អ្នក​គាំទ្រ ​ក្នុង​អង្គ​សមាជ​នៅទីលាន​ប្រជាធិបតេយ្យ​។
លោក សម​ រង្ស៊ី ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ ថ្លែង​​​ទៅ​​​​កាន់​​​អ្នក​គាំទ្រ ​ក្នុង​អង្គ​សមាជ​នៅទីលាន​ប្រជាធិបតេយ្យ​។ RFI

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លិខិត​មួយច្បាប់​ទៅកាន់​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី លោក Takehiko Nakao ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​ផ្តល់ជំនួយ​មួយ​នេះ ​កាត់​ជំនួយ​ពី​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី ៧តុលា លោក សម រង្ស៊ី បាន​ប្រាប់​ស្ថាប័ន​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​បង្កើតឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែម្នាក់ឯង​នោះ​ គឺជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ។ លោក​សម រង្ស៊ី សរសេរថា រដ្ឋាភិបាល​​នេះ​មិន​តំណាង​ឲ្យ​ប្រជាជន​ខ្មែរ​ទេ ហើយក៏​មិនអាច​សន្យា​អ្វីមួយ​ក្នុងនាម​ប្រ​ទេ​ស​កម្ពុជា​បានដែរ ដូច្នេះ ស្ថាប័ន​ផ្តល់​ជំនួយ​គួរកាត់បន្ថយ​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​ថ្មី ណាមួយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

នេះ​ជា​កិច្ចខិតខំ​ថ្មី​មួយទៀត​របស់​គណបក្ស​ប្រឆាំង​ ក្នុង​យុទ្ធនាការ​ការទូត​នៅក្រៅ​ប្រទេស​ដើម្បី​ទាមទារ​សហគមន៍​អន្តរជាតិ ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​អាណ​ត្តិ​ទី៥នេះ និង​សុំ​ឲ្យ​ស្ថាប័ន​ផ្តល់ជំនួយ​នានា​ផ្តាច់ជំនួយ​ដល់​កម្ពុជា។ រីឯនៅឯ​ក្នុងប្រទេស​ឯណេះ គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ធ្វើ​មហា​បាតុកម្ម​ទូទាំងប្រទេស​នៅ​ថ្ងៃទី២៣ តុលា​ខាងមុខនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI