ភ្ញៀវប្រចាំថ្ងៃ
លោក សន ជ័យ៖«យើងនឹងតាមដានអំពើពុករលួយក្នុងវិស័យអប់រំ និងផ្នែកនេសាទ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអង្គារទី១តុលានេះ គឺលោក សន ជ័យ តំណាងអង្គការបណ្តាញគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា ហៅកាត់ថា ANSA។ លោកសន ជ័យបានថ្លែងអោយដឹងនៅក្នុងបទសម្ភាសន៍ជាមួយលាង ដឺលុច ថា ការកាត់បន្ថយអំពើពុករលួយក្នុងមជ្ឈដ្ឋានប៉ូលិសចរាចរណ៍ និងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន មិនទាន់មានប្រសិទ្ធភាពខ្លាំងនៅឡើយ។ លោកក៏បានប្រាប់អោយដឹងផងដែរថា ស្ថាប័នរបស់លោកនឹងបន្តកិច្ចប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីអង្កេតបញ្ហាពុករលួយនៅក្នុងវិស័យអប់រំ និងវិស័យនេសាទ។