អ.ស.ប

ក្រុមប្រឹក្សាសន្តិសុខ​ផ្លាស់ប្តូរ​សមាជិក​ថ្មី​ចំ​ពេល​ដែល​ដំណោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​ជាប់គំាង

ផ្ទៃក្នុង​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ក្នុងទីក្រុង​ញូវយ៉ក
ផ្ទៃក្នុង​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ក្នុងទីក្រុង​ញូវយ៉ក Mario Tama/Getty Images

ចាប់​ពី​ថ្ងៃ​អាទិត្យ ទី១ មករា ឆ្នំា ២០១២ ស្អែក​នេះ​ទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ការ​ដោះដូរ​សមាជិក​របស់​ខ្លួន​ចំនួន ៥ប្រទេស។ ការ​ដោះដូរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង រៀងរាល់ ២ឆ្នំា​ម្តង។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ដោះដូរ​សមាជិក​ថ្មី​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ក្រុមប្រឹក្សាសន្តិសុខ​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​អស់​ជា​ច្រើន​ឆ្នំា​កន្លង​មក។ ប្រទេស​រុស្ស៊ី និង​ចិន​បាន​បដិសេធ​ការ​ដាក់​ទ័ណ្ឌកម្ម​លើ​របបស៊ីរី​របស់​លោក​ប្រធានាធិបតី Bachar al-Assad។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ប្រទេស​ទំាង ១៥ ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​សមាជិក​ចំនួន ៥ប្រទេស​ត្រូវ​បាន​គេ​ផ្លាស់ប្តូរ​រៀងរាល់ ៥ឆ្នំា​ម្តង។ ៥ប្រទេស​ដែល​នឹង​ក្លាយ​ជា​សមាជិក​ថ្មី​ចាប់​ពី​ថ្ងៃទី ១ មករា ឆ្នំា ២០១២ សម្រាប់​រយៈពេល ២ឆ្នំា មាន​ប្រទេស​ម៉ារ៉ុក តូហ្គោ ក្វាតេម៉ាឡា អាស៊ែរប៉ៃហ្សង់ និង​ប្រទេស​អាហ្វហ្កានីស្ថាន។ ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ជាមួយ​ប្រទេស​ឥណ្ឌា​ដែល​ជា​គូប្រជែង​របស់​ខ្លួននៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។

ការ​ដោះដូរ​សមាជិក​ថ្មី​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅ​ស៊ីរី​កំពុង​ជាប់​គំាង។ អ៊ីចឹង​ហើយ​បាន​ជា​អ្នក​ការទូត​បស្ចិមលោក​ម្នាក់​បាន​ប្រៀប​ប្រដូច​ជម្លោះ​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ទាក់ទង​នឹង​វិបត្តិ​ស៊ីរី ទៅ​នឹង​សង្រ្គាមត្រជាក់។ នៅ​ម្ខាង គឺ​ក្រុម​ប្រទេស​ដែល​ចង់​បាន​សេចក្តីសម្រេចចិត្ត​មួយ​ដាក់​ទ័ណ្ឌកម្ម​លើ​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី Bachar al-Assad។ រីឯ​នៅ​ម្ខាង​ទៀត គឺ​ក្រុមប្រទេស​ដែល​ប្រឆំាង​ដាច់​ខាត។ អ្នក​ដែល​ចេញ​មុខ​ខ្លំាង​ជាង​គេ គឺ​ប្រទេស​ចិន និង​រុស្ស៊ី។ រុស្ស៊ី​ដែល​បែរ​ជា​បាន​ស្នើ​នូវ​គម្រោង​សេចក្តី​សម្រេចចិត្ត​ដាច់​ដោយឡែក​​របស់​ខ្លួន ដោយ​បាន​ថ្កោលទោស​អំពើហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​កម្លំាង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមអ្នកប្រឆំាង។ ក៏​ប៉ុន្តែ ​ក្រុមប្រទេស​លោកខាងលិច​បាន​ចាត់​ទុក​ទង្វើ​របស់​រុស្ស៊ី​ថា មិន​យុត្តិធម៌ និង​ចោទ​ទីក្រុង​ម៉ូស្គូ​ថា កំពុង​ព្យាយាម​កេងចំណេញ​ពេលវេលា​ឲ្យ​ទីក្រុង​ដាម៉ាស់។

តើ​នៅ​ឆ្នំា ២០១២ ខាង​មុខ ក្រុមប្រឹក្សាសន្តិសុខ​អាច​នឹង​បញ្ចូល​ប៉ាឡេស្ទីន​ជា​សមាជិក​ថ្មី​នៃ​អង្គការសហប្រជាជាតិ និង​អាច​ដោះស្រាយ​វិបត្តិ​ឲ្យ​ប្រទេស​ស៊ីរី​ដោយ​រលូន ដែរ ឬ​ទេ ?

សម្រាប់​អ្នកការទូត​បស្ចិមលោក ឆ្នំា ២០១២ ក៏​ជា​ឆ្នំា​ពិបាក​ដូច​ឆ្នំា ២០១១ ដែរ ពីព្រោះ​ថា សមាសភាព​ថ្មី​នៃ​ក្រុមប្រឹក្សាសន្តិសុខ​សម្រាប់​ឆ្នំា ២០១២ ក៏​មិន​ខុស​គ្នា​នឹង​ឆ្នំា ២០១១ ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI