អាហារ​ធ្វើពី​ត្រី​សាលម៉ុន​ ក្នុង​តម្លៃ​ថោក​ មានលក់​តាម​រទេះ​និង​តាម​ទូរស័ព្ទ​

សំឡេង ០៨:១៩
រទេះលក់ម្ហូបធ្វើពីត្រីសាលម៉ុនដែលអាចបញ្ជាទិញតាមទូរស័ព្ទ
រទេះលក់ម្ហូបធ្វើពីត្រីសាលម៉ុនដែលអាចបញ្ជាទិញតាមទូរស័ព្ទ RFI/Im Navin

ប៉ុន្មាន​ថ្ងៃ​នេះ នៅក្នុង​ទីក្រុង​ភ្នំពេញ គេ​ឃើញ​វត្តមាន​រទេះរុញ​លក់​ម្ហូប​អាហារ​មួយ​ប្រភេទ​ ប្លែក​ពី​គេ លក់​ម្ហូប​ធ្វើពី​ត្រី​សមុទ្រឈ្មោះ​ត្រី​សាលម៉ុន។ ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា KS Sea Star ជា​អ្នក​ផ្តល់​សេវា​អាហារ​ធ្វើ​ពី​ត្រី​សមុទ្រ​មួយប្រភេទ​នេះ លក់ក្នុងតម្លៃថោក​ ហើយ​គេ​ក៏អាច​បញ្ជា​ទិញ​បាន​តាម​ទូរស័ព្ទ​ផង​ដែរ ដោយមាន​សេវា​ដឹកជញ្ជួន​ដល់​កន្លែង។ ក្រុមហ៊ុន KS Sea Star និយាយ​ថា ការ​បង្កើត​សេវា​លក់​អាហារ​នេះ ស្របតាម​ការរីកចម្រើន​របស់​សង្គម​ផង និង​ចង់​ចូលរួម​ការងារ​ជួយ​សង្គមផង តាម​រយៈ​ការ​ផ្តល់​ការងារ និង​ផ្តល់​អាហារដែលមាន​ជីវជាតិ​ដល់​ប្រជាពលរដ្ឋ។