បទយកការណ៍

អ្នក​ឆ្លាក់​ប្រាក់​នៅ​កំពង់​ហ្លួង​ខ្លាច​បាត់​បង់​របរ​ប្រពៃណី​

សំឡេង ០៨:៥៨
អ្នក​ឆ្លាក់​ប្រាក់​នៅ​ភូមិ​ពោធិ៏​តូច​កាន់​តែ​មាន​ចំនួន​តិច​ទៅៗ​
អ្នក​ឆ្លាក់​ប្រាក់​នៅ​ភូមិ​ពោធិ៏​តូច​កាន់​តែ​មាន​ចំនួន​តិច​ទៅៗ​ RFI/Im Navin

របរ​​ឆ្លាក់​​លោហៈ​​ មាន​​ប្រាក់​​ ស្ពាន់​​ ជា​​វត្ថុ​​ប្រើ​ប្រាស់​​ វត្ថុ​​អនុស្សាវរីយ​​ ជា​​គ្រឿង​​តំាង​​លំអ​​ នៅ​​ក្នុង​​ភូមិ​​ពោធិ៏​​តូច​​ ឃុំ​​កំពង់ហ្លូង​​ ស្រុក​​ពញាឮ​​ ខេត្ត​​កណ្តាល​​ដែល​​បាន​​ល្បី​ល្បាញ​​ តំាង​ពី​ដើម​​មក​​នោះ​​ ពេល​​នេះ​​នៅ​​សល់​​តិច​តូច​ប៉ុណ្ណោះ។​ ទីផ្សារ​មិន​ទៀងទាត់​ ជា​មូលហេតុ​​ធំ​នាំ​​ឲ្យ​អ្នក​​ស្រុក​​អស់​​សង្ឃឹម​​ជា​មួយ​អាជីព​ពី​ដូនតា​មួយ​នេះ ​ជា​ពិសេស​​គឺ​យុវជន។​យុវជន​​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ចំណាក​​ស្រុក​​មិន​​ចង់​ឆ្លាក់​ប្រាក់​ទៀត​ទេ។​ចាស់​ទុំ​ក្នុង​ភូមិ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​ ការពារ​​មរតក​​ចម្លាក់​​នេះ​​ផង។​​