កម្ពុជា

ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​អ្នកធ្វើ​បាតុកម្ម​បើក​សម្ពោធ​ក្នុង​ក្រុង​ភ្នំពេញ

ទីលាន​ប្រជាធិបតេយ្យ​​ជា​កន្លែង​តែមួយ​គត់​​ដែល​គេ​អាច​ធ្វើ​បាតុកម្ម​ទាមទារ​អ្វីមួយ​ក្នុង​ប្រទេស​កម្ពុជា
ទីលាន​ប្រជាធិបតេយ្យ​​ជា​កន្លែង​តែមួយ​គត់​​ដែល​គេ​អាច​ធ្វើ​បាតុកម្ម​ទាមទារ​អ្វីមួយ​ក្នុង​ប្រទេស​កម្ពុជា ©លី ម៉េងហួរ

ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​កន្លែង​សម្រាប់​មហាជន​ប្រមូលផ្តុំ ធ្វើ​បាតុកម្ម នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ មាន​ទំហំ ១២០០ ម៉ែត្រក្រឡា ទីលាន​ប្រជាធិបតេយ្យ ស្ថិតនៅ​ខាងក្រោយ​ស្ថានទូត​អាមេរិក ជិត​វត្តភ្នំ និង​នៅលើ​សួនច្បារ មុខ​ស្ថានីយ៍​រថភ្លើង ត្រូវបាន​សង់​ឡើង ​ដោយ​ក្រាល​ឥដ្ឋ​ការ៉ូ​យ៉ាងស្អាត។ នេះជា​លើកដំបូង នៃ​ការបើកដាក់​ឲ្យ​ដំណើរការ​ទីលាន​បាតុកម្ម នៅក្នុង​ប្រទេស​កម្ពុជា ស្រប​តាម​ច្បាប់​បាតុកម្ម ដែល​ត្រូវ​រដ្ឋសភា​អនុម័ត កាល​ពី​ខែ​តុលា។ ទីលាន​ធ្វើ​បាតុកម្ម​ដទៃ​ទៀត នឹង​ត្រូវ​បង្កើត​ឡើង នៅ​គ្រប់ ២៤ ខេត្ត-រាជធានី ទូទាំង​ប្រទេស៕