ថៃ

ព្រះរាជឱង្ការ​របស់​ព្រះមហាក្សត្រ​ថៃ​ក្នុង​ឱកាស​ពិធី ​បុណ្យ​ខួប​ចម្រើន​ព្រះជន្មាយុ​គម្រប់​ ៨៤​ព្រះវស្សា​

ព្រះមហាក្សត្រថៃ​ភូមីបុលអាឌុលយ៉ាដេ( Bhumibol Adulyadej) អមដោយព្រះមហាក្សត្រិយានី Sirikit(រូបស្ថាំ)
ព្រះមហាក្សត្រថៃ​ភូមីបុលអាឌុលយ៉ាដេ( Bhumibol Adulyadej) អមដោយព្រះមហាក្សត្រិយានី Sirikit(រូបស្ថាំ) REUTERS/Royal Household/

ព្រះចៅ ​ភូមីបុលអាឌុលយ៉ាដេ ​(Bhumibol Adulyadej)​ ដែល​​ជា​​ស្តេច​​សោយរាជ្យ​​មួយ​អង្គ​​​ដ៏​​ចំណាស់​​ជាង​​គេ​​នៅ​​លើ​​ពិភពលោក ​ទើប​​នឹង​​បាន​​យាង​​ចេញ​​ពី​​មន្ទីរពេទ្យ​​មួយ​​ភ្លែត​​នៅ​​ថ្ងៃ​​ចន្ទ​​៥​​ធ្នូ​​នេះ​​​ដើម្បី​​ចូល​​រួម​​ក្នុង​​ការ​​ប្រារព្ធ​​ពិធី​​បុណ្យ​​ខួប​​ចម្រើន​​ព្រះជន្មាយុ​ គម្រប់​​៨៤​​ព្រះ​វស្សា។​ ព្រះ​អង្គ​​ បាន​​ចូល​​ព្យាបាល​​ព្រះ​រោគា​​​​នៅ​​ក្នុង​​មន្ទីរពេទ្យ​ ​ចាប់​​តាំង​​ពី​​ជាង​​២​​ឆ្នាំ​​មក​​ហើយ។​

ផ្សាយពាណិជ្ជកម្ម

ព្រះចៅ ភូមីបុលអាឌុលយ៉ាដេ(Bhumibol Adulyadej),ដែល​ជា​ស្តេចថៃ​​​សោយរាជ្យ​មួយ​អង្គ ត្រូវ​បាន​ប្រជា​រាស្រ្ត​ គោរព​​យ៉ាង​ជ្រាល​ជ្រៅនិង​ខ្លះ​ទៀត​ចាត់​ទុកទ្រង់ដូច​ជា​អាទិទេព​នោះ ត្រូវ​បាន​​ទទួល​ស្វាគមន៍​អបអរ​សាទរ​និង​គ្រវី​ទង់ជាតិ​ពី​សំណាក់​ប្រជាជន​ថៃ​រាប់ពាន់​នាក់​នៅ​ពេល​ដែល​ទ្រង់​បានយាង​ចេញ​ពី​មន្ទីរ​ពេទ្យ​ដោយ​​គង់​ប្រថាប់​លើ​រទេះ​រុញ មុន​នឹង​ទ្រង់​យាង​ទៅ​កាន់​​ព្រះបរម​រាជ​វាំង។

ដោយថ្លែងសុន្ទរកថា​ពី​រានហាល​​នៃ​ព្រះបរមរាជរាំង​និង​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ ព្រះ​មហាក្សត្រ​ថៃ​ដែលគ្រងរាជ្យតាំងពី៦៥​ឆ្នាំ​មក​ហើយ​នោះ បាន​អំពាវ​នាវ​​ឲ្យ​មាន​ការ​រួបរួមជាតិ នៅខណៈដែល​ប្រទេសថៃ​កំពុង​តែ​ប្រឈម​មុខ​នឹងវិបត្តិ​ទឹក​ជំនន់​​​ពុំ​ធ្លាប់មាននៅក្នុង​ប្រវត្តិ​សាស្ត្រ​​​ថៃ។ ទឹក​ជំនន់​ដែល​បាន​សម្លាប់ជីវិត​ប្រជាជន​ថៃ​អស់​​យ៉ាងតិច​ចំនួន​៦៧៥ នាក់​ចាប់​តាំង​ពីចុងខែកក្កដាមក។

ព្រះមហាក្សត្រ​ថៃ​ បាន​មានព្រះឱង្ការទៅ​កាន់​ប្រជាពល​រដ្ឋ​ទាំងអស់​ថា៖ យើង​ត្រូវ​​ចៀសវាង​ការ​​ឈ្លោះ​ទាស់​ទែងគ្នា និង​ជួយគាំទ្រគ្នាទៅវិញទៅមក​ជាពិសេស​ចំពោះ​​ប្រជាជន​​ដែល​​រងទុក្ខ​វេទនា​ដោយ​គ្រោះទឹកជំនន់​ដើម្បី​​សំរេចគោលដៅ​គឺ​អត្ថប្រយោជន៍​​របស់​ប្រជាជន​​និង​សន្តិសុខ​របស់​ប្រជាជាតិ »។

គួររំលឹកថា ព្រះមហាក្សត្រថៃ បានចូលព្យាបាលព្រះរោគាផ្លូវដកដង្ហើម​តាំងពីខែកញ្ញា​ឆ្នាំ​២០០៩​មកម្ល៉េះ និង​តាំងពី​ពេល​នោះ​មក ព្រះអង្គ ក៏​កម្រ​មានឱកាស​លេច​ព្រះភ័ក្រ្ត​ជា​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI