បែលហ្សិក

ជំនួប​​កំពូល​​ដើម្បី​​ទប់​​ទល់​​នឹង​​វិបត្តិ​​បំណុល​​

ជំនួប​កំពូលអឺរ៉ូប​ថ្ងៃអាទិត្យ​២៣តុលា​ដើម្បី​សម្រេច​ផែនការ​ជួយសង្គ្រោះ​ប្រទេសក្រិក​និង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​(បាតុកម្ម​មួយ​នៅAthènes) ថ្ងៃ​៥តុលា។
ជំនួប​កំពូលអឺរ៉ូប​ថ្ងៃអាទិត្យ​២៣តុលា​ដើម្បី​សម្រេច​ផែនការ​ជួយសង្គ្រោះ​ប្រទេសក្រិក​និង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​(បាតុកម្ម​មួយ​នៅAthènes) ថ្ងៃ​៥តុលា។ AFP/Louis Gouliamaki

ប្រមុខ​​រដ្ឋ​នឹង​​រដ្ឋាភិបាល​នៃ​សហភាព​អឺរ៉ុប​រួម​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​២៣​តុលា​នេះ ​នៅ​ទីក្រុង​​Bruxelles​ នៃ​​ប្រទេស​​ Belgique​ ដើម្បី​​សាក​ល្បង​​រក​កិច្ច​​សម្របសម្រួល​គ្នា​មួយ​ដែល​​អាច​​ទប់​​ទល់​​​នឹង​វិបត្តិ​ប្រាក់​បំណុល​​​ដែល​រាតត្បាត​​ទ្វីប​អឺរ៉ូប​ពីរ​ឆ្នាំ​​មក​ហើយ។​

ផ្សាយពាណិជ្ជកម្ម

 

ក្រុមអ្នកដឹកនាំអឺរ៉ូប ត្រូវពិនិត្យ​សំណុំរឿងធំៗ​បី គឺ​ទី១ ស្តីពី​ផែនការ​ទី២ សំរាប់ ជួយ​សង្គ្រោះ​ប្រទេស​ក្រិក។ គឺ​ជា​កម្មវិធីប្រកបដោយ​ទឹកប្រាក់ ១០៩ ពាន់លាន​អឺរ៉ូ ប្រកាស​ឲ្យ​ដឹង​កាល​ពីថ្ងៃទី​២១កក្កដាមុន។ ការរួមចំណែករបស់ ឥណទាយកឯកជន​នៅ Athènes ត្រូវចាត់ទុក​ថា ពុំគ្រប់គ្រាន់​ទេសព្វថ្ងៃនេះ។ ឃើញថា គេត្រូវតែបង្កើនវិភាគទាន​របស់​ធនាគារ​ដែល​ប្រហែល​អាច​​នឹង​លះបង់ ចោលពាក់កណ្តាល​សញ្ញាប័ណ្ណ រដ្ឋក្រិក​ដែល​ខ្លួនមាន។

សំណុំរឿង​ធំទីពីរ គឺ​ជាថ្នូរ ប្រមុខរដ្ឋនិង​រដ្ឋាភិបាល​នឹង​សាកល្បង​រក​ឲ្យ​ឃើញ​កិច្ច​សម្រប​សម្រួល​គ្នា ស្តីពីការ​ផ្តល់ ដើមទុនបន្ថែម ទៀត ឲ្យ​វិស័យ​ធនាគារ​ដើម្បី​ទប់ទល់ នឹង​វិបត្តិ ប្រាក់បំណុល ក្រិក។ ដើមទុនបន្ថែមនេះ មានចំនួន​១០៧​ពាន់លានអឺរ៉ូ។ តើគេ​ត្រូវកំណត់​ប្រភេទបែបណានៃហិរញ្ញប្បទាន ជា ឯកជនដោយ​រដ្ឋឬ របស់សហភាពអឺរ៉ូបដើម្បីផ្តល់ ដើមទុនបន្ថែមទៀត។

សំណុំរឿងធំទី៣ មានលក្ខណៈពិបាកបំផុត​គឺ​ការពង្រឹង​នយោបាយ​នៃសកម្មភាពរបស់​មូលនិធិស្ថិរភាពហិរញ្ញវត្ថុ អឺរ៉ូប។ បញ្ហានេះ ជាខ្លឹមសារនៃការជួ​បពិភាក្សាគ្នារវាង Paris និង Berlin រហូតដល់ថ្ងៃពុធ ២៦តុលា ដើម្បី រកឲ្យឃើញ ចម្លើយដ៏ហំហួនមួយ​ជាមធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ទប់ទល់នឹងវិបត្តិប្រាក់បំណុលដែល​ឥឡូវ គំរាមកំហែង​តំបន់​ទាំងមូលដែលចាយប្រាក់អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI