សហរដ្ឋអាមេរិក

តុលាការ​អាមេរិកាំង​បិទវែបសាយ​​​ Megaupload​ ​

វេបសាយ ​Megaupload ដ៏​ប្រជាប្រិយ​ជាងគេ​នៅក្នុងពិភពលោក​ជាអាទិ៍​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​តុលាកា​អាមេរិកាំង​បិទ​
វេបសាយ ​Megaupload ដ៏​ប្រជាប្រិយ​ជាងគេ​នៅក្នុងពិភពលោក​ជាអាទិ៍​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​តុលាកា​អាមេរិកាំង​បិទ​

Megaupload​ ​ដែល​​​ជា​​​វែបសាយ​​​ដ៏​​​មាន​​​ប្រជាប្រិយភាព​​​ជាង​​​គេ​​​បង្អស់​​​មួយ​​​នៅ​​​ក្នុង​​​ពិភព​លោក​​​ជាអាទិ៍​​​នៅ​​​សហរដ្ឋអាមេរិក​​ទើប​​​តែ​​​ត្រូវ​​​បាន​​​តុលាការ​​​អាមេរិកាំង​​​បញ្ជា​​​ឲ្យ​​​បិទ។​​ វែបសាយ​​​នេះ​​ អនុញ្ញាត​​​ឲ្យ​​​អ្នក​​​ប្រើប្រាស់​​​អ៊ីនធ័រណែត​​​ចែក​​​រំលែក​​​គ្នា​​ខ្សែ​​ភាពយន្ត​​​និង​​​កុន​​​ភាគ​​​សម្រាប់​​​ទូរទស្សន៍។​​ ចំពោះ​​តុលាការ​​អាមេរិកាំង​ ធ្វើ​​បែប​​នេះ ​វែបសាយ ​Megaupload ​​នេះ ​រំលោភ​​កម្មសិទ្ធិ​​បញ្ញា។​

ផ្សាយពាណិជ្ជកម្ម

វិធានការ​របស់​តុលាការ​អាមេរិកាំង​ប្រឆាំង​នឹង​វែបសាយ​ Megaupload គឺ​ជា​អ្វី​ដែល​ប៉ូលិស​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ទាមទារ​ចង់​បាន។ សម្រាប់​អាជ្ញាធរ​អាមេរិកាំង ថៅកែ​នៃ​វែបសាយ​​នេះ តាម​រយៈ​ការ​ផ្តល់​ខ្សែ​ភាពយន្ត​និង​កុន​ភាគ​ជា​ច្រើន​ដោយ​មិន​គិត​ថ្លៃ​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធ័រណែត បាន​រំលោភ​យ៉ាង​កំរោល​ទៅ​លើ​កម្មសិទ្ធិ​បញ្ញា និង​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ផលិត​ភាពយន្ត បាត់បង់​ប្រាក់​ចំណូល​ជាង​៥០០​លាន​ដុល្លារ​មក​ទល់​ពេល​នេះ។

 
ដោយ​ឡែក តុលាការ​អាមេរិកាំង ក៏​ធ្វើ​ការ​ចោទ​ប្រកាន់​ដែរ​ទៅ​លើ​ក្រុមហ៊ុន​Megaupload ថា​បាន​ប៉ុនប៉ង​គំរាម​យក​លុយ និង​បាន​លាង​សម្អាត​លុយ​កខ្វក់ ដែល​សុទ្ធសឹង​ជា​ទោស​ដែល​អាច​នាំ​ទៅ​រក​ការ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ។ វែបសាយ​Megaupload នេះ​ទាក់ទាញ​បាន​អ្នក​ប្រើប្រាស់​អ៊ីនធ័រណែត​មិន​តិច​ជាង​៥​លាន​នាក់​ទេ​ក្នុង​មួយ​ខែៗ។

សេចក្តី​សម្រេច​ចិត្ត​បែប​នេះ​របស់​តុលាការ​អាមេរិកាំង​បាន​ធ្លាក់​មក​ដល់ ជួន​ចំ​ពេល​មួយ​ដែល​ក្រុមហ៊ុន​អ៊ីនធ័រណែត​ធំៗ​នៅ​សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​បន្ត​ពួត​ដៃ​គ្នា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​គ្រោង​ហាម​មិនឲ្យ​​មាន​ការ​ថត​ចម្លង​ស្រេច​តែ​អំពើ​ចិត្ត​តាម​អ៊ីនធ័រណែត​ដោយ​​​មិន​គោរព​កម្មសិទ្ធិ​បញ្ញា។ ពួក​ក្រុម​ហ៊ុន​ទាំង​អស់​នេះ​ចាត់​ទុក​សេច​ក្តី​ព្រាង​ច្បាប់​នោះ​ថា​ជា​ការ«ប្រល័យ​សេរីភាព»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI