អានតួអត្ថបទ
ស.រ.អា.

អាមេរិក​ទោមនស្ស​ចំពោះ​អាជ្ញាធរ​អេហ្ស៊ីប

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក Léon Panetta
លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក Léon Panetta DR
ដោយ៖ វីនស្តុន រតនា
១២ នាទី

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក Léon Panetta បាន​ទូរស័ព្ទ​​ទៅ​កាន់​​មេទ័ព​កាន់​រដ្ឋអំណាច​នៅ​​ប្រទេស​អេហ្ស៊ីប ដើម្បី​សំដែង​ក្តីព្រួយ​បារម្ភ​​ខ្លាំង​ណាស់​របស់​ខ្លួន ​បន្ទាប់ពី​ប៉ូលិស​អេហ្ស៊ីប​ បាន​ទៅ​ពិនិត្យ​ឆែកឆេរ​រឹបអូស​យក Computer និង ទូរស័ព្ទ​ដៃ នៅ​ទីកន្លែង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​បរទេស និង​​អេហ្ស៊ីប ដោយ​សរុប​​ចំនួន ១៧ ។ ជាផ្លូវការ​ដើម្បី​ស៊ើបអង្កេត អំពី​​ហិរញ្ញប្បទាន​ខុសច្បាប់។ រដ្ឋការ​លោក​អូបាម៉ា ​បាន​សំដែង​ក្តី​​ទោមនស្ស​​រ​​ប​ស់​ខ្លួន ចំពោះ អាជ្ញាធរ អេហ្ស៊ីប ប៉ុន្តែ ដោយ​​ពុំ​កាត់ផ្តាច់​ទំនាក់ទំនង​ជា​មួយ របប​យោធា​អេហ្ស៊ីប​ទេ។

ផ្សាយពាណិជ្ជកម្ម

 

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក Léon Panetta បាន​ទូរស័ព្ទ​ទៅ​លោក​សេនា​ប្រមុខ Tantaoui​ដើម្បី​សំដែង​ក្តី​ព្រួយបារម្ភ​ខ្លាំង​ណាស់​របស់​ខ្លួន បន្ទាប់ពី​មាន​ការ​ពិនិត្យ​ឆែកឆេរ​និង​ដើម្បី​លើក​ទឹកចិត្ត​គាត់​ឲ្យ​បន្ត​អន្តរកាល​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ដំណាល​គ្នា​នេះ លោក Léon Panetta បាន​អះអាង​ជា​ថ្មី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​សន្តិសុខ​និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស.រ.អា.ប្រាថ្នា​ចង់​បន្ត រក្សា​ទុក​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​របស់​ខ្លួន​និង​ធ្វើ​សហការ​ជាមួយ​អេហ្ស៊ីប។

គឺ​ជា​ជម្រើស​របស់​អាមេរិក​គឺ ឬ​មួយ​គាំទ្រ​ចលនា​ដែល​គាំទ្រ​របប​ប្រជាធិបតេយ្យ​ដោយពុំ​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​របប​យោធា​អេហ្ស៊ីប​នេះ។ ឬ​មួយ​នៅ​រដ្ឋសភា​អាមេរិក​មាន​អ្នក​តំណាង​រាស្រ្ត​ចំនួន​កាន់តែ​ច្រើន​ឡើង​ដែល​សុំ​ឲ្យ​កាត់​ផ្តាច់​ជំនួយ​អាមេរិក​ប្រសិន​បើ​ពួក​ទាហាន​នៅ​តែ​បន្ត​បង្គ្រាបគាប​ត្បៀត​លើ​ពួក​អ្នក​តវ៉ា​ប្រឆាំង។

នៅ​ចំពោះ​មុខ​ក្តី​ទោមនស្ស​របស់​រដ្ឋការ​វ៉ាស៊ិនតោន របប​អេហ្ស៊ីប​បាន​សន្យា​ថា នឹង​បញ្ចប់​ការ​ពិនិត្យ​ឆែកឆេរ។ ស្រប​តាម​ក្រសួង​ការបរទេស​អាមេរិក លោកស្រី​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង Caire Anne Paterson បាន​ទទួល​ការ​ធានា​រ៉ាប់រង​ទាំង​នេះ នៅ​ឱកាស​សន្ទនា​ជាមួយ​ក្រុម​មេ​ដឹក​នាំ​អេហ្ស៊ីប។ លោកស្រី បាន​ពន្យល់​បំភ្លឺ​ចំពោះ​គេ​យ៉ាង​ម៉ឺងម៉ាត់​ថា ស.រ.អា.ប្រាថ្នា​ចង់​ឲ្យ​គ្រប់​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល ចាប់​បំពេញសកម្មភាពខ្លួន​ឡើង​វិញ ដើម្បី​គាំទ្រ​អន្តរកាល​ឆ្ពោះ​ទៅ​កាន់របប​​ប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ