៤០ឆ្នាំក្រោយពីមានរឿង Watergate
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកអតីតប្រធានាធិបតីអាមេរិកាំង Richard Nixon បានធ្វើ” អាក្រក់ជាងអ្វីដែលគេបានគិតឃើញទៅទៀតនៅជំនាន់នោះ “។ នេះជាឃ្លាប្រយោគរបស់លោក Bob Woodwardនិងលោក Carl Bernsteinជាអ្នកកាសែតអាមេរិកាំងទាំងពីរនាក់ដែលបានបរិហារប្រាប់រឿងWatergate នៅឆ្នាំ១៩៧២។ ជារឿងដែលបាននាំទៅកាន់ការសុំលាឈប់ពីមុខតំណែងរបស់ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។នៅថ្ងៃអាទិត្យ១០មិថុនាម្សិលមិញ នៅក្នុងបទវិចារណកថាទី១ដែលអ្នកទាំងពីរបានចុះហត្ថលេខារួមគ្នា ចាប់តាំងពី៣៦ឆ្នាំមកហើយ អ្នកកាសែតទាំងពីរអះអាងថា លោកRichard Nixonបានធ្វើអាក្រក់ជាងរឿងWatergateទៅទៀត។លោកCarl BernsteinនិងលោកBob Woodward បានថ្លែងរៀបរាប់តាមបណ្តាញទូរទស្សន៍CBS នៅថ្ងៃអាទិត្យម្សិលមិញ។