កម្ពុជាបើករោងចក្រប៉ះបន្ស៊ីកៅស៊ូកង់រថយន្តឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៧:៤៩
ក្រុមហ៊ុនគង់ នួន អាហរ័ណនីហរ័ណដែលជាក្រុមហ៊ុននាំចូលសំបកកង់រថយន្តម៉ាកBridgestone ផ្តាច់មុខបានវិនិយោគប្រាក់មួយលានដុល្លារកន្លះ កាលពីពេលថ្មីៗនេះ បើកដំណើរការរោងចក្រ ប៉ះបន្ស៊ីកៅស៊ូ(រេសាប៉េ)កង់រថយន្តប្រភេទដឹកទំនិញ និងកង់រថយន្តធុនធ្ងន់ ដែលមានទីតាំង នៅឯខេត្តកណ្តាល។ រោងចក្ររេសាប៉េកង់នេះបានអនុវត្តទៅតាមបច្ចេកវិជ្ជាទំនើបដែលអាច ជួយកាត់បន្ថយចំណាយរបស់អ្នកប្រើប្រាស់បានច្រើន ដោយសារតែតម្លៃកង់រេសាប៉េធូរថ្លៃជាងកង់ថ្មី និងមានគុណភាពប្រហាក់ប្រហែលគ្នាទៅនឹងកង់ថ្មី។