ឥណ្ឌូនេស៊ី

ទស្សនកិច្ច​​របស់​​ លោក​​ Léon PANETTA នៅបាលី​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី លោក  Purnomo Yusgiantoro (ឆ្វេង) និង​​សមភាគីអាមេរិកលោក​ Leon Panetta នៅមុនជំនួបទ្វេភាគីនៅNusa Dua,ក្នុងកោះ Bali។
រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី លោក Purnomo Yusgiantoro (ឆ្វេង) និង​​សមភាគីអាមេរិកលោក​ Leon Panetta នៅមុនជំនួបទ្វេភាគីនៅNusa Dua,ក្នុងកោះ Bali។ REUTERS/Murdani Usman

រដ្ឋមន្ត្រី ​ក្រសួង​​ការពារ​​ជាតិ​​អាមេរិក​​លោក​​ Leon Panetta​​ បំពេញ​​​​​​​ទស្សនកិច្ច​​​​លើក​​​ដំបូង​​​​នៅ​​​ក្នុង​​​​តំបន់​​​អាស៊ី​​​ ដោយ​​​ចាប់​​​ផ្តើម​​​ពី​​ប្រទេស​​​ឥណ្ឌូនេស៊ី​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​២៣​​​តុលា​​​នេះ​​ ​មុន​​​នឹង​​​ទៅ​​​កាន់​​​ទីក្រុង​​​តូក្យូ​​​នៅ​​​ថ្ងៃ​​​ចន្ទ​​​ទី​​​២៤​​​តុលា​​​ស្អែក។​ នៅ​​ថ្ងៃ​​នេះ ​​នៅ​​​កោះ​​​បាលី​​​ លោក​​ Leon Panetta​​ នឹង​​លើក​​ និយាយ​​​អំពី​ ស្ថានការណ៍​​​នៅ​​ក្នុង​​តំបន់​ និង​ ការ​​ចាប់​​ផ្តើម​​​ទំនាក់​ទំនង​​យោធា​ជា​​បណ្តើរៗ​ឡើង​វិញ ​​រវាង​​សហរដ្ឋ​អាមេរិក​​និង​​ឥណ្ឌូនេស៊ី ​បន្ទាប់​ពី ​បាន​ផ្អាក​ជាង​១០​ឆ្នាំ​មក​ហើយ​​​- នេះបើយោងតាម​សំដីមន្រ្តីជាន់ខ្ពស់អាមេរិកាំងមួយរូប។

ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនង​ជាមួយ កងទ័ពឥណ្ឌូនេស៊ី  បានរួញខើចទៅ​ ត្រូវ​បានកាត់ផ្តាច់ក្នុងអំឡុងពេល ​១២ឆ្នាំ​ជាមួយ កងទ័ពពិសេស​ឥណ្ឌូនេស៊ី​(Kopassus)​ ដោយហេតុអំពើយង់ឃ្នងក្រោម​របប​​​អតីត​មេកាន់អំណាចផ្តាច់ការ Suharto។

កង​​បញ្ជាការនៃទ័ពពិសេសឥណ្ឌូនេស៊ី​ចំនួន៥០០០​នាក់​ ត្រូវ​​ជាប់ចោទ​ពីបទ បាន​ប្រព្រឹត្តអំពើ ព្រៃផ្សៃ នៅតំបន់ Timor ខាងកើត . នៅ​Aceh . និង​នៅ Papouasie ក្នុង​ជំនាន់​កាន់​អំណាច​ផ្តាច់ការ៣២ឆ្នាំ ​របស់លោក Suharto ។ បន្ទាប់ពី​របប​ ផ្តាច់ការ Suharto បានផុតរលត់​នៅឆ្នាំ១៩៩៨ ឥណ្ឌូនេស៊ី បាន​បែរខ្លួន​​ទៅ​រកមាគ៌ាប្រជាធិបតេយ្យ។

គួររំលឹកថានៅ​ខែកក្កដាឆ្នាំ២០១០ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Robert Gates បាន​​ផ្តើម​ស​ហប្រតិបត្តិការ​ឡើងវិញ ជាមួយ​កងទ័ព​ពិសេសឥណ្ឌូនេស៊ី​ ស្របតាម​កម្មវិធី​មួយ​ដ៏​ជាក់​លាក់។   

«  សហរដ្ឋអាមេរិក បានមើលឃើញឆន្ទៈរបស់​ទីក្រុង Jakarta ក្នុងការផ្លាស់ប្តូរ​ទ្រង់​ទ្រាយ​​នៃ​កង​ទ័ព​ឥណ្ឌូនេស៊ី”។​​ "ដូច្នេះ​ហើយ បានជាអាមេរិក ត្រូវបន្តសហប្រតិបត្តិការ​​ជាមួយ​ឥណ្ឌូនេស៊ី​​ ដូចជានៅលើ ការ ផ្តោះប្តូរគ្នា រវាងបុគ្គលិក និង អ្នកជំនាញការ ការ​ធ្វើ​លំហាត់​សឹក ឬ ការ​លក់​សព្វាវុធខ្លះៗជាដើម"- នេះជាការពន្យល់របស់ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក។

ស្តីពីបញ្ហាគោរពសិទ្ធិមនុស្សវិញ ទីក្រុងវ៉ាស៊ីនតោន តាម​ឃ្លាំ​មើល​ជាប់ជានិ​ច្ច នៅ​ប្រទេស​នេះ​ ក្នុង​​គោល​ដៅដើម្បី ចៀសវៀងកុំឲ្យ​ជនដែលត្រូវជាប់ចោទក្នុងបទ​រំលោភ​បំពានសិទ្ធិមនុស្ស​ អាច​ទាញផលប្រយោជន៍ពីការហ្វឹកហ្វឺនណាមួយ-នេះ ជាការ​បញ្ជាក់​​របស់រ​ដ្ឋ​មន្រ្តី្ក​ការពារ​ជាតិ​អាមេរិក​ ដោយបន្ថែមទៀតថា « ពីដំបូង​សហប្រតិបត្តិការ​របស់​យើង​ផ្តោត​តែទៅលើ​គោល​នយោបាយ​របស់​កងទ័ពប៉ុណ្ណោះ បន្តែ ឥឡូវនេះ​យើងឈាន​ទៅ​ដល់ កំរិតអនុវត្តផ្ទាល់​រួមទាំង វគ្គ​បណ្តុះបណ្តាល​នៅ​លើ​ផ្នែក​សិទ្ធិ​មនុស្ស។

នៅឱកាសស្នាក់នៅកោះបាលី លោក Leon Panetta នឹងជួបសន្ទនា ជាមួយ​លោក​ប្រធានាធិបតី​ Susilo Bambang Yudhoyono ក៏​ព្រម​ទាំង​បណ្តា រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​នៃ​ប្រទេស​ជាសមាជិក អាស៊ានទាំង១០ នៅក្រៅ​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​អាស៊ាន​​ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។​​ ស្របគ្នានេះដែរ លោកបានបញ្ជូនសារ​មួយ​ចំពោះតំបន់​អាស៊ាន​ថា” យើង​នឹងស្ថិតនៅជាតំបន់សន្តិនិយមមួយដ៏រឹងមាំនៅ​សតវត្ស​ទី​២១នេះ ហើយ​យើង​នឹង​រក្សា​ទុក​នូវវត្តមាន​ដ៏ខ្លាំងមួយនៅក្នុង​តំបន់ Pacifique ក្នុងសតវត្សទី២១ និង ជាកងកម្លាំង​ដ៏មាន​ឥទ្ធិពល​​​ ​សំរាប់ការពារសន្តិភាព និង​ការរីកចំរើននៅក្នុងតំបន់៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI