អានតួអត្ថបទ
បទយកការណ៍

អង្គការ​ WWF​ នាំ​អ្នកកាសែត​​ទស្សនា​កម្មវិធី​អភិរក្ស​ប្រភេទ​សត្វ​កម្រ​និង​ជិត​ផុតពូជ​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​

សំឡេង ១២:៤៨
លោកសុខ គោ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ
លោកសុខ គោ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ RFI/Im Navin
ដោយ៖ អ៊ឹម ណាវិន
១៧ នាទី

អង្គការ​អន្តរជាតិ WWF បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ ​សម្រាប់​អ្នក​កាសែត​មួយ​ក្រុម​ឲ្យ​បាន​ទៅ​​ទស្សនា​ដោយផ្ទាល់ ពី​ធនធាន​ធម្មជាតិ​ដែល​មាន​នៅក្នុង​អាង​​ទន្លេ​​មេគង្គ​​ប៉ែក​ខាង​លើ ចន្លោះ​ពី​ខេត្ត​ក្រចេះ​ ទៅ​ខេត្ត​ស្ទឹងត្រែង កាលពី​​ថ្ងៃ​ទី​២១​រហូត​ដល់​ថ្ងៃ​​ចន្ទ​ទី​២៥​ កុម្ភៈ​នេះ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​នេះ មាន​២ថ្ងៃ​និង​មួយ​យប់ ដែល​​​​ក្រុម​អ្នក​សារព័ត៌មាន និង​អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ​បាន​ធ្វើដំណើរ​ដោយ​ទូក តាម​បណ្តោយ​ទន្លេ​មេគង្គ ដើម្បី​ពិនិត្យ​មើល​​កម្មវិធី​អភិរក្ស​ប្រភេទ​កម្រ និង​ជិត​ផុតពូជ​មាន​ដូចជា សត្វ​កន្ឋាយ​ក្បាល​កង្កែប សត្វ​រំពេ​ទឹកសាប សត្វ​ត្មាត និង​សត្វ​ត្រយង​ជា​ដើម។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ