បទយកការណ៍

កម្មករ​កាត់ដេ​រ​ ដង្ហើយ​រក​ការ​ដំឡើង​ប្រាក់​ខែ ​ដើម្បី​បាន​រស់​នៅ​សមរម្យ​នឹង​គេ​

សំឡេង ០៨:៥៤
កម្មករ​កាត់ដេរ​​​ដង្ហើយ​រក​ការ​ដំឡើង​ប្រាក់ខែ ដើម្បី បានរស់​នៅ​សមរម្យ​
កម្មករ​កាត់ដេរ​​​ដង្ហើយ​រក​ការ​ដំឡើង​ប្រាក់ខែ ដើម្បី បានរស់​នៅ​សមរម្យ​ RFI/Siv Channa

សហជីព​​កម្មករ​ បាន​​ប្រកាស​​អាសន្ន​​ពី​​ប្រាក់ខែ​​កម្មករ​​កាត់ដេរ​​សព្វថ្ងៃ​ ដែល​​ទទួល​​បាន​​តិច​តួច ​មិន​​គ្រប់​​នឹង​​ការ​ចំណាយ​។​ រីឯ​​កម្មករ​​កាត់ដេរ​ក៏​​បាន​​ត្អូញត្អែរ​ ពី​​ប្រាក់ខែ​​ដែល​​ទទួល​បាន​​សព្វថ្ងៃ​​ត្រឹម​តែ ​៦១ ​ដុល្លារ​ ក្នុង​​មួយ​​ខែ​។​ ទាំង​​សហជីព​​កម្មករ​និង​​ទាំង​​កម្មករ​ បាន​​ដង្ហើយ​​ឲ្យ​​រដ្ឋាភិបាល ​ថៅកែ​​រោងចក្រ​ និង​​អ្នក​បញ្ជា​​ទិញ​​ផលិតផល​​សម្លៀក​បំពាក់​​កម្ពុជា​ ល្មម​​ដល់​​ពេល​គិត​គូរ​​ដំឡើង​​​ប្រាក់ខែ​​​ដល់​​កម្មករ​​ហើយ​។​ តាម​​ការគិតគូរ​ ប្រាក់ខែ​​សមរម្យ​​របស់​​កម្មករ​ គួរ​តែ​​ទទួល​​បាន ​២៨១ ​ដុល្លារ​។​ នេះ​​បើ​​តាម​គណៈកម្មការ​ប្រាក់​ឈ្នួល​អាស៊ី​​ដែល​​បាន​ប្រកាស​​ក្នុង​​វេទិកា​​មហាជន​សម្រាប់​​កម្មករ​​​​រោងចក្រ​​កាត់ដេរ៕​