យុវជន​ត្រូវ​ហ៊ាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត

សំឡេង ០៨:៥៨
ក្រុមយុវជន​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា​កម្រ​នឹង​ចូល​ធ្វើការ​ស្ម័គ្រចិត្ត​ដើម្បី​បាន​បទ​ពិសោធន៍
ក្រុមយុវជន​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា​កម្រ​នឹង​ចូល​ធ្វើការ​ស្ម័គ្រចិត្ត​ដើម្បី​បាន​បទ​ពិសោធន៍ ©Reuters

ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ បរិបទ​នៃ​ការខ្វះ​ការងារ​ធ្វើ ការងារ​ស្ម័គ្រចិត្ត គឺជា​មធ្យោយ​ដ៏​ល្អ​មួយ​ធ្វើ​ជា​ស្ពាន​ចម្លង​យុវជន​ទៅរក​ការងារ។ នេះ​គឺជា​ដំបូន្មាន​របស់​ក្រុមយុវជន​ដែល​មាន​បទពិសោធន៍​ធ្លាប់​ឆ្លងកាត់​ជីវិត​ជា​ការងារ​ស្ម័គ្រចិត្ត ទៅដល់​យុវជន​ដទៃ​ទៀត​ដែល​តែងគិត​ថា ធ្វើ​ការងារ​ស្ម័គ្រចិត្ត គឺជា​ការគួរ​អោយ​ខ្មាសអៀន ខាតបង់​ពេលវេលា និង​មិនមាន​ផល​ចំណេញ។ យុវជន​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាពរស់រវើក វៃឆ្លាត មាន​សក្តានុពល ប៉ុន្តែ មិនទាន់​ត្រូវបាន​ប្រើប្រាស់​អស់​លទ្ធភាព​នៅឡើយ​ទេ ដោយសារ​ការខ្វះ​ការងារ​នេះឯង។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI