ជនជាតិបារាំងម្នាក់ត្រូវបាននគរបាលកម្ពុជាចាប់ខ្លួន នៅភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖
រឿងអាស្រូវពក់ព័ន្ធនឹងលោក ប៉ូ ស៊ីឡៃ នៅប្រទេសចិនបានធ្វើឲ្យជនជាតិបារាំងម្នាក់ជាអ្នករងគ្រោះ។ លោក Patrick Devillers ស្ថាបត្យករបារាំងអាយុ៥២ឆ្នាំ ដែលមានទំនាក់ទំនងមិត្តភាព និងកិច្ចការជាមួយគ្រួសារអតីតឥស្សរជនចិនឈ្មោះ ប៉ូ ស៊ីឡៃ បានត្រូវនគរបាលចាប់ឃុំខ្លួននៅទីក្រុងភ្នំពេញ។ ក៏ប៉ុន្តែគេពុំបានដឹងថា តើ លោក Patrick Devillers ជាប់ចោទពីបទអ្វីច្បាស់លាស់នៅឡើយ។
អ្នកនាំពាក្យនៃស្ថានទូតបារាំងនៅទីក្រុងភ្នំពេញបានថ្លែងបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅល្ងាចថ្ងៃអង្គារទី១៩មិថុនាថា លោក Patrick Devillers ស្ថាបត្យករបារាំង ពិតជាត្រូវបានគេចាប់ឃុំខ្លួនមែន ហើយស្ថានអធិការបតី (មន្រ្តីទទួលបន្ទុកជនជាតិបារាំង នៅបរទេស) បានទាំងទាមទារឲ្យអាជ្ញាធរខ្មែរឆ្លើយបំភ្លឺពីមូលហេតុនៃការចាប់ឃុំខ្លួន លោក Patrick Devillers។
ចំណែកឯលោកទូច ណារ៉ុត អគ្គស្នងការប៉ូលិសទីក្រុងភ្នំពេញបានថ្លែងថា ជនជាតិបារាំងនេះបានត្រូវគេចាប់ឃុំខ្លួនពីរសប្តាហ៍មកហើយ ដោយមានសហការពីប្រទេសចិន។
“យើងបានចោទសួរថា តើយើងគួរបញ្ជូន លោក Patrick Devillers ទៅប្រទេសចិន ឬទៅប្រទេសបារាំង? ប៉ុន្តែទីក្រុងប៉េកាំងបានទាមទារឲ្យបញ្ជូន លោក Patrick Devillers ទៅប្រទេសចិនដោយហេតុថា លោក Patrick Devillers បានប្រព្រឹត្តបទល្មើសនៅប្រទេសចិន”។ សំណុំរឿងនេះនឹងអាចបង្កឲ្យមានជម្លោះការទូតរវាងបារាំង និងចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ