​កុមារ​បឹងកក់​ឧទ្ទិស​ទិវា​កុមារ​អន្តរជាតិ​​សុំ​ឲ្យ​តុលាការ​ដោះលែង​ម្តាយ​ឪពុក​ពី​ពន្ធនាគារ​

សំឡេង ១០:២៣
កុមារ​បឹងកក់​ប្រមាណ​១០០នាក់​នៅថ្ងៃទី១មិថុនាម្សិលមិញ​បានទាមទារ​ឲ្យតុលាការ​ដោះលែងឪពុកម្តាយខ្លួន
កុមារ​បឹងកក់​ប្រមាណ​១០០នាក់​នៅថ្ងៃទី១មិថុនាម្សិលមិញ​បានទាមទារ​ឲ្យតុលាការ​ដោះលែងឪពុកម្តាយខ្លួន RFI/Siv Channa

កុមារ​​ប្រមាណ​​ជា ​១០០​នាក់​ បាន​​ប្រមូល​ផ្តុំ​​គ្នា​នៅ​ក្នុង​​រោង​​សិប្បកម្ម​​កាត់ដេរ​​កាបូប​របស់​​អ្នកភូមិ​​បឹងកក់​ដើម្បី​​រម្លឹក​ដល់​​ទិវា​​កុមារ​​អន្តរជាតិ​ថ្ងៃ​ ១​ មិថុនា​។​ កុមារ​​តូចៗ​​ទាំង​នោះ ​បាន​​ច្រៀង​​ចម្រៀង​និង​​ស្រែក​​ទ្រ​ហ៊ោ​យំ​ចង់​​ឃើញ​​ម្តាយ​​ឪពុក​ដែល​​ត្រូវ​បាន​​តុលាការ​​កាត់ទោស​​ដាក់​ពន្ធនាគា​​រ​ ពី​ ១​​ឆ្នាំ​ទៅ ​២ ​ឆ្នាំ ​៦ ​ខែ​ក្នុង​​រឿង​​ជម្លោះ​​ដីធ្លី​នៅ​​បឹង​កក់​។​