ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

២២ ឆ្នាំកន្លងផុត​ ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​​​ក្រុង​​ប៉ារីស​​ថ្ងៃ​២៣​​តុលា នៅតែ​ជា​ប្រធានបទ​​​ចម្រូងចម្រាស​

សំឡេង ០៨:១០
ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះជាតិ កាលពីពេលកន្លងទៅ
ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះជាតិ កាលពីពេលកន្លងទៅ RFI/Im Rachana

ទោះ​ជា​រដ្ឋាភិបាល បាន​ដាក់​ថ្ងៃ​២៣​តុលា ទៅ​ជា​ថ្ងៃ បុណ្យ​ជាតិ ឈប់​សម្រាក​វិញ​ក៏ដោយ ក៏​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ត្រូវ​រដ្ឋាភិបាល​យល់​ថា គឺជា​ផ្នែក​មួយ​ប៉ុណ្ណោះ ដែល​តម្លៃ​របស់​វា ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នង​រដ្ឋធម្មនុញ្ញ ដែល​កំពុង​អនុវត្ត​សព្វថ្ងៃ​អស់​ទៅ​ហើយ។ ជាមួយគ្នានេះ អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​បក្សប្រឆាំង នៅ​តែ​បន្ត​រិះ​គន់​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​មិន​ទាន់​គោរព​បាន​ខ្ជាប់ខ្ជួន ដោយ​រដ្ឋាភិបាល​នៅ​ឡើយ។