អានតួអត្ថបទ
បទយកការណ៍

ពេល​ចូល​ឆ្នាំ​ថ្មី​នឹង​អាច​មាន​គ្រោះថ្នាក់​ចរាចរណ៏​ច្រើន​ពី​ព្រោះ​តែ​គ្រឿង​ស្រវឹង​

សំឡេង ០៩:១៣
សកម្មភាពទិញលក់គ្រឿងស្រវឹងក្នុងពេលចូលឆ្នាំថ្មី នៅទីជនបទ
សកម្មភាពទិញលក់គ្រឿងស្រវឹងក្នុងពេលចូលឆ្នាំថ្មី នៅទីជនបទ RFI/Im Navin
ដោយ៖ អ៊ឹម ណាវិន

មាន​ការ​ព្រួយបារម្ភ​ថា​នៅ​ឪកាស​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ឆ្នាំ​នេះ​នឹង​អាច​មាន​គ្រោះ​ថ្នាក់​​​ចរាចរណ៏​ច្រើន​ពី​ព្រោះ​​ថា​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យក​ឪកាស​ធ្វើបុណ្យ​ធ្វើ​ទាន​នេះ ​ជួប​ជុំ​គ្នា​​ផឹក​ស៊ី​ពិសា​គ្រឿង​ស្រវឹង។​ តាម​ការ​អង្កេត​ឃើញ​ថា ​គ្មាន​គ្រួសារ​ណា​មួយ​ដែល​មិន​មាន​​ ការ​​ទទួល​ទាន​​គ្រឿង​ស្រវឹង​នោះ​ឡើយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ហើយ​គ្រឿង​ស្រវឹង​នេះ​​ឯង​​ដែល​​ជា​​មូល​ហេតុ​ដ៏​​​សំខាន់​​មួយ​​ប​ណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​លើ​ដង​ផ្លូវ ជា​រៀង​រាល់​ថ្ងៃ​នេះ។ លើស​ពី​​នេះ​​​ទៅ​​ទៀត​ប្រជា​ពល​រដ្ឋខ្លះ​បាន​កត់​សម្គាល់​ថា ​​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ជា​ក្តី​​បារម្ភ​​ក្នុង​​ការ​​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៏​ប៉ុណ្ណោះទេ ។សុរា ស្រាបៀ ​ក៏នឹង​អា​ច​​បណ្តាល​ឲ្យ​​ពិធីបុ​ណ្យ​​ចូលឆ្នាំថ្មី​ប្រព្រឹត្ត​​ទៅ​ដោយ​​មិន​​មាន​​ភាព​អធិកអធម​ទៀត​ផង។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ