អានតួអត្ថបទ
អេហ្ស៊ីប

អតីត​ប្រធានាធិបតី​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់គាត់​នឹង​ត្រូវ​ជំនុំ​ជម្រះ​ព្រមជាមួយគ្នា​

ទីក្រុងគែរ​​ថ្ងៃ ​១៥​​សីហា​​២០១១ ​​.បាតុកម្ម​ប្រឆាំង​​នឹង​​លោក​​មូបារ៉ាក​​នៅ​​ពី​មុខ​​បណ្ឌិត​​សភា​​ប៉ូលិស​​ទីក្រុង​​គែរ​​ជា​​ទីតាំង​​នៃ​​តុលាការ​​ទទួល​​បន្ទុក​​ជំនុំ​​ជម្រះ​​កាត់​ទោស​​អតីត​​អ្នក​​កាន់​​មុខ​​តំណែង​​ជាន់​ខ្ពស់។​
ទីក្រុងគែរ​​ថ្ងៃ ​១៥​​សីហា​​២០១១ ​​.បាតុកម្ម​ប្រឆាំង​​នឹង​​លោក​​មូបារ៉ាក​​នៅ​​ពី​មុខ​​បណ្ឌិត​​សភា​​ប៉ូលិស​​ទីក្រុង​​គែរ​​ជា​​ទីតាំង​​នៃ​​តុលាការ​​ទទួល​​បន្ទុក​​ជំនុំ​​ជម្រះ​​កាត់​ទោស​​អតីត​​អ្នក​​កាន់​​មុខ​​តំណែង​​ជាន់​ខ្ពស់។​ REUTERS/Asmaa Waguih
ដោយ៖ វីនស្តុន រតនា
១៧ នាទី

លោក​​អតីត​​ប្រធានាធិបតី​​អេហ្ស៊ីប​ Hosni​ Moubarak​ ​និង​​អតីត​​រដ្ឋមន្ត្រី​​ ក្រសួង​​មហាផ្ទៃ​​របស់​​គាត់​​នឹង​​​ចូល​​ខ្លួន​​ទៅ​​ឲ្យ​​តុលាការ​​កាត់ទោស ​​ព្រម​​ជាមួយគ្នា​​នៅ​​ថ្ងៃ​​៥​​កញ្ញា​​ខាង​​មុខ​នេះ។ ​បន្ទាប់​ពី​​សវនាការ​​ថ្មី​​នៃ​​រឿង​​ក្តី​ លោក Hosni Moubarak ​នៅ​ព្រឹក​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​​១៥​​សីហា​​មក​ ចៅក្រម​​បាន​​សំរេចចិត្ត​​ច្របាច់​​បញ្ចូល​​គ្នា​​នីតិវិធី​​ទាំង​​ពីរ។​

ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អេហ្ស៊ីប​ដែល​ត្រូវ​បាន​ពួក​បាតុករ​តាម​ផ្លូវ​ទម្លាក់​ពី​រដ្ឋ​អំណាច​ នៅ​ថ្ងៃ​១១​កុម្ភៈ​​មុន​ ​ បន្ទាប់​ពី​បាន​ក្តាប់​អំណាច​ទាំង​ស្រុង​២៩​ឆ្នាំ​មក​ ​ បាន​លេច​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​១៥​សីហា​ ក៏​ដូច​ជា​នៅ​សវនាការ​មុន​អ៊ីចឹង​ដែរ​ ​ ដោយ​ដេក​សណ្តូក​ជើង​នៅ​លើ​គ្រែ​ស្នែង​។​ជា​រូបភាព​ដែល​សាធារណជន​នឹង​លែង​ឃើញ​ទៀត​ឡើយ​ ​ ​ ដោយ​ហេតុ​ថា​ ចៅ​ក្រម​បាន​ប្រកាស​​ឈប់​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​និង​ជំនុំ​ជម្រះ​ដោយ​បិទ​ទ្វារ​ ដើម្បី​ការពារ​ផល​ប្រយោជន៍​ទូទៅ​។

ការប្រកាស​អំពី​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​ ​ ​ កូន​ប្រុស​គាត់​ទាំង​ពីរ​ ​ ​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ Habib​ el​-Adli​និង​ភូឈួយ​គាត់​ទាំង​៦​នាក់​ នឹង​ត្រូវ​ជំនុំ​ជម្រះ​កាត់​ទោស​ព្រម​ជាមួយ​គ្នា​ ​ ត្រូវ​បាន​ទទួល​ដោយ​សម្រែក​អបអរសាទរ​ពី​ខាង​ក្រុម​មេធាវី​នៃ​គ្រួសារ​អ្នក​រង​គ្រោះ​ ​ ​ ប៉ុន្តែ​ក៏​ទាំង​ពី​ខាង​ពួក​ជន​ដែល​ស្ថិត​នៅ​ក្រៅ​តុលាការ​នៃ​បណ្ឌិត​សភា​យោធា​ នៅ​ទី​ក្រុង​គែរ​ផង​ដែរ​។

សវនាការ​លើក​ទី២​ នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​មាន​រយៈពេល​ពុំ​ដល់​បី​ម៉ោង​ផង​ ព្រម​ជាមួយ​ការផ្អាក​អស់​ជិត​មួយ​ម៉ោង​ទៀត​ផង​ ​ ​ បណ្តាល​មក​ពី​ការប៉ះ​ទង្គិច​គ្នា​រវាង​មេធាវី​នៃ​ភាគី​ចុង​ចោទក៍​និង​មេធាវី​នៃ​ភាគី​បវេណី​ ​ ប៉ុន្តែ​ក៏​ទាំង​រវាង​មេធាវី​នៃ​ភាគី​បវេណី​ផ្ទាល់​ទៀត​ផង​។​ជា​សេចក្តី​សំរេច​ចិត្ត​ដែល​អាច​ធ្វើ​ឱ្យ​កើត​មាន​ឡើង​វិញ​ ការមន្ទិល​សង្ស័យ​នៃ​មតិ​សាធារណជន​ទៅ​លើ​រដ្ឋ​អំណាច​ដែល​បង្កើត​រឿង​ក្តី​ជា​ឆាក​ល្ខោន​បោក​បញ្ឆោត​ ក្នុង​ការទន្ទឹង​រង់​ចាំ​ឱ្យ​ការប្រកែក​តវ៉ា​ស្ងប់​ទៅ​វិញ​។

លោក​មូបារ៉ាក​ អាយុ​៨៣​ឆ្នាំ​ជា​អ្នក​ដឹក​នាំ​ទី​១​ នៅ​ភូមិភាគ​មជ្ឈិម​បូព៌ា​ ចូល​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​ចៅក្រម​ចាប់តាំងពី​កើត​មាន “និទាឃរដូវអារ៉ាប”មក។ គាត់​ជាប់​ចោទ​ពីបទ​បាន​បញ្ជា​ឲ្យ​គេ​បាញ់​ដោយ​គ្រាប់​កាំភ្លើង​មែន​ទែន​ទៅ​លើ​ពួក​បាតុករ​នៅ​តាម​ផ្លូវ​ចាប់​ពីថ្ងៃ ២៥ មករា​មក​ដើម្បី​ទាម​ទារ​ឲ្យ​គាត់​ចាកចេញ​ពី​រដ្ឋអំណាចទៅ ក៏​ព្រម​ទាំងពីបទ​ប្រព្រឹត្ត​អំពើពុក​រលួយនិង​ពីបទ​បាន​​​អនុញ្ញាតឲ្យ​លក់​ឧស្ម័ន​អេហ្ស៊ីប​ទៅ​ឲ្យ​អ៊ីស្រាអែល​តាម​តម្លៃថោកជាង​តម្លៃ​លក់​នៅ​ទីផ្សារ។​

ជន​ចំនួន​ជិត ៨៥០​នាក់ បាន​ស្លាប់​នៅ​ឱកាស​បះបោរ​របស់ ប្រជាជន​នេះ​ពុំ​ធ្លាប់​ដែល​មាន​សោះ​នៅ​អេហ្ស៉ីប។ លោក Moubarack អាច​នឹងទទួល​ទោស​ប្រហារ​ជីវិត។ ចំណែក​ឯ​លោក​អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Habib el-Adli ​វិញបានទទួល​ការកាត់ទោស​រួចទៅហើយ​ឲ្យ​ជាប់ ពន្ធនាគារ ​​១២​ឆ្នាំ ពីបទគៃ​បន្លំ​ប្រាក់រដ្ឋ។ ​រឿងក្តី​លោក Moubarack ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ជាពិសេស​នៅ Tunisie ​ជាទី​ដែល​អតីតប្រធានាធិបតី​បណ្តេញចេញពីអំណាច កំពុង​ភៀស​ខ្លួន​ជ្រកកោន​សព្វថ្ងៃ​នៅ​អារ៉ាប៊ី​សាអ៊ូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ