អាហ្រ្វិកខាងត្បូង

លោក​នែលសុន ម៉ង់ដេឡា ចូល​មន្ទីរពេទ្យ​ទៀត​ហើយ

វិចិត្រករមួយរូបបានគួរូបលោក Nelson Mandela នៅលើឆ្នេរខ្សាច់ ដើម្បីជូនពរឲ្យលោក ឆាប់ជាសៈស្បើយ
វិចិត្រករមួយរូបបានគួរូបលោក Nelson Mandela នៅលើឆ្នេរខ្សាច់ ដើម្បីជូនពរឲ្យលោក ឆាប់ជាសៈស្បើយ ©reuters

កាល​ពីចុងស​ប្តាហ៍មុន លោក នែលសុន ម៉ងដេឡា ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ ទៀត​ហើយ។ តែ​រហូត​មក​ដល់​ពេល​នេះ ព័ត៌​អំពី​ស្ថានភាព​សុខភាព​របស់​លោក យ៉ាង​ណា​ហើយ​នោះ មិន​ទាន់​ត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ក្នុង​អាយុ​៩៤ឆ្នាំ លោក​ត្រូវ​បាន​គេ​បញ្ជូន ទៅ​មន្ទីរពេទ្យ​ជា​ច្រើន​លើក​ច្រើន​សា ដោយ​ជំងឺ​រលាគ​សួត​កាន់​តែ​រីក​ដុះដាល។

ផ្សាយពាណិជ្ជកម្ម

 

ព័ត៌​មាន​ស្តី​អំពី​ស្ថានភាព​សុខភាព របស់​អតីត​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង មិនទាន់​ត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវ​ការ​នៅឡើយទេ។ គឺ​គ្រាន់​តែ​គេ​អាច​ដឹង​បាន​ថា អស់​រយះពេល​៥ថ្ងៃ​ហើយ​ដែល​លោក បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ មួយ​នៅ​ទីក្រុង Jonhannersburg។ ហើយ​លោក​កំពុង​តែ​ត្រូវ​បាន​ទទួល​ការព្យាបាល​ពិសេស​និង​យក​ចិត្ត​ទុកដាក់​បំផុត។ សូម្បី​តែ​រាល់​ការ​ផ្សាយព័ត៌មាន​មក​ខាង​ក្រៅ ក៏​មិនទាន់​មាន​ផ្សាយ​ឲ្យ​ដឹង​ជា​ផ្លូវការ​ផង។

ជា​ពិសេស​ជាង​នេះទៅ​ទៀត គេ​ក៏​មិនទាន់​បាន​ដឹង​ពី​មន្ទីពេទ្យ​ដែល លោកកំពុង​សម្រាក​ព្យាបាល​នោះ​ទេ។ គ្រាន់​តែ​គេ​ឃើញ​មាន​អ្នកកាសែត​ប្រមាណ​ជាង​១០នាក់​ បាន​នាំ​គ្នា ប្រចាំការ ដើម្បីយក​ព័ត៌មាន​នៅ​ក្នុង​មន្ទីពេទ្យ Pretoria ដែល​លោក​បាន​សម្រាក​ព្យាបាល​កាល ពី​ដើម​ឆ្នាំ២០១៣។

គួរ​រម្លឹក​ផង​ដែរ​ថា លោក នែលសុន ម៉ង់ដេឡា មាន​ជំងឺ​រលាគសួត​យ៉ាង ធ្ងន់ធ្ងរ។ ហើយ​លោក​តែង​តែ ត្រូវ​បាន​គេ​បញ្ជូន​​ចូល​មន្ទីរពេទ្យ ជា​ច្រើន​ដង។ កាល​ពី​ចុង ខែ​មីនា​កន្លង​មក​នេះ លោក ត្រូវ​បាន សម្រាក​ព្យាបាល ក្នុង​មន្ទីពេទ្យ ចំនួន១០ថ្ងៃ។

នៅ​ក្នុង​ការ​តាម​ដាន​សុខភាព កន្លង​មក គេ​សន្និដ្ឋាន​ថា ជំងឺ​របស់​លោក អាច​មាន​ទាក់ទង​នឹង​មេរោគ​របេង។ កាល​ពី​មុន​លោក បាន​ជាប់​ក្នុង ពន្ធនាគារ នៅ​ក្នុង​កោះ​មួយ​រយះ​ពេល​១៨ឆ្នាំ។ នៅ​ពេល​នោះ​ហើយ ដែល​លោក​បាន​ធ្វើ​ការ​ធ្ងន់ធ្ងរ និង កំទេច​ថ្ម​ជា​ច្រើន​​បាន​ចូល​តាម​ផ្លូវ​ដង្ហើម។

បើ​តាម​ព័ត៌មាន​ចុង​ក្រោយ លោក ប្រធានាធិបតី អាហ្រ្វិក​ខាងត្បូង Jacob Zuma បានប្រកាស ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស ធ្វើ​ការ​បន់ស្រន់ ជូនលោក ម៉ង់ដេឡា ឲ្យ​បាន​ឆាប់​ជា​សះស្បើយ។

នៅ​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​អាហ្រ្វិក ខាងត្បូង លោក ម៉ង់ដេឡា ជា​វីរបុរស​របស់ ដែល​បាន តស៊ូ ប្រឆាំង​នឹង​ការរើស​អើង​ពូជសាសន៍ និង​ក៏​ជា​មនុស្ស​​ម្នាក់​ដែល​បាន​រក​សន្តិភាព​សម្រាប់​ប្រជាជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI