ស្ថានភាពសុខភាពលោក Nelson Mandela ដល់កម្រិតធ្ងន់ធ្ងរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្ថានភាពសុខភាពរបស់អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Nelson Mandela បានឈានដល់កម្រិតមួយធ្ងន់ធរទៅៗ ដោយគេមិនអាចរំពឹងថាលោកនឹងបន្តនៅ ជាមួយប្រជាជនរបស់លោកយូរបានប៉ុណ្ណាទៀតទេ។ រហូតមកដល់ថ្ងៃចន្ទទី២៤ មិថុនានេះ ប្រជាជន អាហ្វ្រិកខាងត្បូងជាច្រើនក៏កំពុងតែ នាំគ្នាបន់ស្រន់ដល់ព្រះឱ្យជួយដល់លោក។
អស់រយៈពេលជាង១៧ថ្ងៃមកហើយ ដែលលោក Nelson Mandela បានចូលសម្រាក់ ក្នុងមន្ទីរពេទ្យ នាទីក្រុង Johannersburg ដោយសារតែ ជម្ងឺរលាកសួតធ្ងន់ធ្ងរ។ ក្នុងអាយុ៩៤ឆ្នាំស្ថានភាពសុខភាពរបស់លោកកាន់តែឈានដល់កម្រិតស្រួចស្រាល់ ដែលធ្វើឱ្យក្រុមគ្រួសារ និងប្រជាជនអាហ្វ្រិកខាងត្បូងទាំងមូល មានការព្រួយបារម្ភកាន់តែខ្លាំង។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacop Zuma នាជំនួបអ្នកសាព័ត៌មានបរទេសជាច្រើន នៅក្នុងថ្ងៃចន្ទទី២៤ មិថុនានេះ។
លោក Jacop Zuma តែងតែបានតាមដាន និងផ្តល់ព័ត៌មាន គ្រប់ពេលអំពីស្ថានភាពសុខភាព លោក របស់ Nelson Mandela។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះលោកបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានប្រើអស់ហើយ ពីលទ្ធភាពដែលមានដើម្បី ធ្វើឱ្យសុខភាពរបស់លោកបានប្រសើរឡើងវិញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ប្រធានាធិបតី បានសរសេរ ថាសូមឱ្យព្រះជាអ្នកសម្រេច។ដោយបានប្រាប់ឱ្យប្រជាជនអាហ្វ្រិកខាងត្បូង និងពិភពលោកទាំងមូល នាំគ្នាបន់ស្រន់ដល់ព្រះ ដើម្បីឱ្យជួយដល់លោក Nelson Mandela។
សូមរម្លឹកថាបន្ទាប់ពីចប់អាណត្តប្រធានាធិបតី នាឆ្នាំ ១៩៩៩ លោក Nelson Mandela បានចំណាយពេលវេលារបស់លោក រវាងស្រុកកំណើតនៅឯខេត្ត និងទីក្រុង Jonhannesburg។ដែលនេះជាពេលវេលាដែលលោកបានចាកឆ្ងាយពីឆាកនយោបាយបន្តិចម្តងៗ។ក្នុងករណីនេះ គេយល់ថា ពេលដែលលោកលាចាកលោកនេះទៅ នឹងមិនមានការប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិឡើយ ក្រៅអំពីការស្រណោះស្តាយលោកដែលជា វីរជនប្រវត្តិសាស្ត្រ របស់អាហ្វ្រិកខាងត្បូង។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកមិនដែលបានចេញមិនជាសារធារណៈឡើយ។ ចុងក្រោយបង្អស់ គឺគេឃើញលោកនៅក្នុងការប្រកួតផ្តាច់ព្រាត់បាល់ទាត់ពិភពលោក នៅអាហ្វ្រិកខាងត្បូង ខែកក្កដា ឆ្នាំ២០១០។ និងនៅខែមេសាកន្លងមកនេះដែរ គេឃើញមានការចាក់ផ្សាយរូបលោកតាមទូរទស្សន៍ផងដែរ ក្នុងកំឡុងពេលដែលប្រធានាធិបតី Jacop Zumaចុះទៅសួរសុខទុកលោក។
សូមបញ្ជាក់ថា ឆ្លៀតឱកាសក្នុងទស្សនកិច្ចគ្រោងទៅប្រទេស សេណាហ្គាល និងតង់ហ្សានី នាថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី ៣កក្កដា ខាងមុខនេះ លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ានឹងធ្វើដំណើរទស្សនកិច្ច ផងដែរនៅអាហ្គ្រិកខាងត្បូង។ ក្នុងនោះលោកអូបាម៉ា នឹងគ្រោងស្នាក់នៅ ទីក្រុង Jonhannesburg មួយយប់ និងទៅកោះ Robben ដែលលោក Nelson Mandela ធ្លាប់ជាប់ឃុំចំនួន១៨ឆ្នាំក្រោមរបប ផ្តាច់ការ អាផាថេត(Apartheid)ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ