ស្ត្រីផ្ទុកមេរោគអេដស៍ទទួលបានដើមទុន ដើម្បីប្រកបរបរចិញ្ចឹមជីវិត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៦:៤០
ក្រុមស្ត្រីមេផ្ទះ អ្នកផ្ទុកមេរោគអេដស៍ នៅស្រុកស្អាង ខេត្តកណ្តាល ចំនួន ៩៦ នាក់ បានទទួលដើមទុន ក្នុងម្នាក់ៗ ១០០ដុល្លារ ដើម្បីធ្វើជំនួញខ្នាតតូច ដូចជា ការចញ្ចឹមជ្រូក ចិញ្ចឹមមាន់ និងប្រកបមុខរបរលក់ដូរ។ ក្រុមស្ត្រីមេផ្ទះទាំងនោះ បានទទួលជំនួយ និងការបណ្តុះបណ្តាលពីអង្គការកម្ពុជាអប់រំ និងថែទាំជំងឺអេដស៍ ហៅកាត់ថា អង្គការឆេក។ ក្រុមស្ត្រីអ្នកផ្ទុកមេរោគអេដស៍ នៅស្រុកស្អាង ស្ថិតក្នុងចំណោមស្ត្រីផ្ទុកមេរោគអេដស៍ចំនួន ១៣០០ នាក់ ដែលទទួលបានការទំនុកបម្រុងពីអង្គការក្រៅរដ្ឋាភិបាល បូករួមទាំងការថែទាំសុខភាពតាមផ្ទះ។