អាល្លឺម៉ង់

អាល្លឺម៉ង់​រម្លឹក​ខួប​នៃឃាតកម្ម​​មិន​បានសម្រេច​ទៅលើ​​មេដឹកនាំ​ផ្តាច់​ការ ហ៊ីត្លែ

ថ្ងៃទី​២០កក្កដា គឺជា​ខួប​៧៥ឆ្នាំ នៃ​ការ​​វាយ​ប្រហារ​ធ្វើឃាត មិន​បាន​សម្រេច ​ទៅលើមេដឹកនាំ​ផ្តាច់​ការអាល្លឺម៉ង់​ ហ៊ីត្លែ។ អាល្លឺម៉ង់​ចាត់ទុក​អ្នក​​ចូលរួម​គំនិត​ធ្វើ​ឃាត ហ៊ីត្លែ គឺជា​វីរជន​។​ឆ្នាំ​១៩៤៤ កាល​ណោះ​ មេបញ្ជាការម្នាក់​និង​បក្សពួក​មួយ​ចំនួន​  ចង់​បះបោរ​រើបម្រះ​ពី​របបផ្តាច់​ការ​របស់​ ហ៊ីត្លែ ហើយថែមទាំង​​បាន​​រៀបចំ​គម្រោង​​ធ្វើ​រដ្ឋប្រហារ​ ដើម្បី​កម្ចាត់​ ហ៊ីត្លែ។ ក៏ប៉ុន្តែ គម្រោង​ការ​​នោះ​មិនជោគជ័យ​នោះឡើយ​​។ 

ទី២០កក្កដា គឺជាខួប៧៥ឆ្នាំ នៃការវាយប្រហារធ្វើឃាត មិនបានសម្រេច ទៅលើមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ ហ៊ីត្លែ។ អាល្លឺម៉ង់ចាត់ទុកអ្នកចូលរួមគំនិតធ្វើឃាត ហ៊ីត្លែ គឺជាវីរជន។
ទី២០កក្កដា គឺជាខួប៧៥ឆ្នាំ នៃការវាយប្រហារធ្វើឃាត មិនបានសម្រេច ទៅលើមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ ហ៊ីត្លែ។ អាល្លឺម៉ង់ចាត់ទុកអ្នកចូលរួមគំនិតធ្វើឃាត ហ៊ីត្លែ គឺជាវីរជន។ @Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​២០កក្កដា១៩៤៤ នៅពេល​ពិភព​លោក​កំពុង​ញាំញី​ភ្នក់ភ្លើង​សង្គ្រាមលោកលើកទី២​ ដែលដុត​បំពួក​ដោយក្រុម​​អាល្លឺម៉ង់​ណាស៊ី​ គឺមាន​មេបញ្ជាការ​អាល្លឺម៉ង់​ម្នាក់ គឺលោក Claus von Stauffenberg និង​វរសេនីយមួយ​ចំនួនទៀត​​ មាន​គំនិត​រើបម្រះ និង​ចង់ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​ ហ៊ីត្លែ។ ពួក​គេ​បាន​រៀបចំ​គម្រោង​បំផ្ទុះ​គ្រាប់​បែក​នៅក្នុង​អង្គប្រជុំ​មួយ ដើម្បី​សម្លាប់​ ហ៊ីត្លែ ចោលតែម្តង​។ ក៏ប៉ុន្តែ សំណាង​អាក្រក់ ហ៊ីត្លែ បា​នរួច​រស់​ជីវិត ហើយ​គ្រាន់តែ​របួស​ដៃតែ​ប៉ុណ្ណោះ។ ហ៊ីត្លែ បា​នបញ្ជា​ឱ្យ​គេ​ចាប់​ខ្លួន​អ្នក​ផ្សំ​គំនិតធ្វើ​រដ្ឋប្រហារ​ទាំងអស់ យក​​ទៅ​សម្លាប់​ចោល នៅល្ងាច​នោះ​តែម្តង​។ ចំណែក​មនុស្ស​ជាង​១រយនាក់​ផ្សេងទៀត ត្រូវ​កម្ទេច​ចោល ​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​។ គ្រួសារ​របស់ពួកគេ ក៏ត្រូវ​ពួក​ណាស៊ី​តាម​ធ្វើ​ទុកបុកម្នេញ​ជាខ្លាំង​ផងដែរ។ ពួក​គេ​ទាំងឡាយ​​នោះ ត្រូវ​ក្រុម​ណាស៊ី ឬ​ក្រុម​អ្នក​ស្តាំ​និយម​ជ្រុលរបស់​អាល្លឺម៉ង់​​ ​ចាត់ទុកថាជាជន​ក្បត់ជាតិ។

ក៏ប៉ុន្តែ នាពេល​បច្ចុប្បន្ន​នេះ ពួក​គេ​ទាំង​នោះ គឺជា​វីរជន​ដ៏​អង់អាចក្លាហាន​របស់​អាល្លឺម៉ង់​ទៅវិញ។ ពីព្រោះថា ពួកគេ​បាន​ហ៊ាន​ពលី​ជីវិត មិន​ស្តាប់​បង្គាប់ ហើយ​ប្រឆាំង​នឹង​ជន​ផ្តាច់​ការ​ ហ៊ីត្លែ។ អ្នក​ប្រវត្តិ​សាស្ត្រ​អាល្លឺម៉ង់​ យល់ថា​ ការ​បដិសេធ​មិន​ធ្វើ​តាម​បញ្ជា​របស់​ជន​ផ្តាច់​ការ គឺបា​នចារឹក​​ប្រវត្តិ​សាស្ត្រ​នៃប្រទេសអាល្លឺម៉ង់​ ហើយ​សឹងតែថា​ជា​ផ្នត់​គំនិតរបស់​​ជនជាតិនេះទៅហើយ។​

នៅ​ក្នុង​ពិធី​រម្លឹកពី​វីរភាព​របស់​អ្នក​រើ​បម្រះទាំង​នោះ​ អធិការ​បតី​អាល្លឺម៉ង់ លោកស្រី​ Angela Merkel ផ្តាំផ្ញើ​ឱ្យ​ប្រជាជាតិ​អាល្លឺម៉ង​ចង់ចាំថ្ងៃនេះទុក​ក្នុង​ចិត្ត​ ​ ហើយ​ត្រូវ​តែប្រុងប្រយ័ត្ន​ស្មារតី​ជានិច្ច​ ព្រ​មទាំង​រួបរួម​គ្នា​ប្រឆាំ​ង​នឹង​របបឬគំនិត​ផ្តាច់ការបែប​ណាស៊ី។​ ក៏ប៉ុន្តែ ផ្ទុយទៅវិញ ចំពោះ​ក្រុមអ្នក​ស្តាំ​និយម​ជ្រុលអាល្លឺម៉ង់​ដែល​ប្រឆាំង​នឹង​លោកស្រី ម៉ាក់គែល​ បាន​​ឆ្លៀត​នេះ ថា​ត្រូវតែ​នាំគ្នាឈប់​ស្តាប់​បង្គាប់​លោកស្រី​ម៉ាក់គែលទៅវិញ។ តែ​ទោះយ៉ាងណា អធិការ​បតី​  Angela Merkel បាន​ដាស់តឿន​ថា​ត្រូវតែ​ប្រឆាំង​គ្រប់​ទម្រង់​នៃការ​ប្រកាន់​ពូជសាសន៍ និង​អំពើ​ជ្រុល​និយម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI