ឆ្នាំ២០១៦នេះ អាល្លឺម៉ង់ត្រៀមទទួលអ្នកសុំសិទ្ធិជ្រកកោន៣០០០ ០០០នាក់
អាល្លឺម៉ង់កំពុងត្រៀមទទួលជនសុំសិទ្ធិជ្រកកោន ក្នុងទឹកដីអាល្លឺម៉ង់ ប្រមាណពី២៥0 000នាក់ ទៅ៣000 000នាក់ សម្រាប់ឆ្នាំ២០១៦នេះ។ ប្រៀបនឹងឆ្នាំ២០១៥ ចំនួនអ្នកសុំសិទ្ធិជ្រកកោននៅអាល្លឺម៉ង់ ថយចុះប្រមាណ១ភាគ៣។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យោងតាមការិយាល័យសហព័ន្ធទទួលបន្ទុកជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលមកដល់អាល្លឺម៉ង់ សម្រាប់ឆ្នាំ២០១៦នេះ អាល្លឺម៉ង់អាចទទួលអ្នកសុំសិទ្ធិជ្រកកោនក្នុងទឹកដីអាល្លឺម៉ង់ បាន៣សែននាក់។ ប៉ុន្តែ បើហួសពីនេះ អាល្លឺម៉ង់អាចនឹងជួបវិបត្តិ។ តួលេខ៣សែននាក់នេះគិតទៅ គឺមានការថយចុះ១ភាគ៣ បើប្រៀបនឹងឆ្នាំ២០១៥។
ឆ្នាំ២០១៥ ជនភៀសខ្លួនក្នុងតួលេខខ្ពស់ខ្លាំង គឺរហូត១លាន១សែននាក់ បានធ្វើដំណើរមកដល់អាល្លឺម៉ង់ ធ្វើអោយរដ្ឋាភិបាលអាល្លឺម៉ង់ក្រពុលមុខដោះស្រាយ។ កន្លងមក កិច្ចព្រមព្រៀងខែមិនា ដែលអឺរ៉ុបសម្រេចបានជាមួយតួកគី ក្នុងការទប់ស្កាត់លំហូជនភៀសខ្លួនពីឆ្នេរតួកគីមកកាន់កោះក្រិក បូករួមនឹងការបិទច្រកតំបន់បាល់កង់ បានចូលរួមកាត់បន្ថយចំនួនជនភៀសខ្លួន ដែលធ្វើដំណើរមកពីអាហ្វហ្កានីស្ថាន និងដើមបូព៌ា។
នយោបាយជនភៀសខ្លួនរបស់រដ្ឋាភិបាលលោកស្រីមែរគែល មានភាពចម្រូងចម្រាសច្រើន។ លោកស្រីមែរគែលរឹតបន្តឹងនយោបាយអន្តោប្រវេសន៍ ប៉ុន្តែបានបដិសេធបិទព្រំដែន ដល់ជនភៀសខ្លួន។ រដ្ឋាភិបាលអាល្លឺម៉ង់អួតថា អាល្លឺម៉ង់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចអឺរ៉ុបទី១ អាល្លឺម៉ង់មានលទ្ធភាពដោះស្រាយ ជួយជនភៀសខ្លួនអោយរស់នៅ ចូលចុះសង្គមអាល្លឺម៉ង់។
ដោយឡែក គេរំពឹងថា កិច្ចការជួយអោយជនភៀសខ្លួនបានរស់នៅចូលចុះក្នុងសង្គមអាល្លឺម៉ង់ ត្រូវប្រើប្រាស់ថវិកាច្រើន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ