អានតួអត្ថបទ
អៀរ៉ង់-អាមេរិក

អាមេរិក​ពន្លឿន​ឲ្យ​ដាក់​ទណ្ឌកម្មថ្មី​ទៅលើ​​អៀរ៉ង់​

​អគ្គនាយក​នៃទីភ្នាក់ងារ​អន្តរជាតិ​​ថាមពល​​អាតូមិក​AIEA​,លោកYukiya​ Amano,​​នៅ​ពេល​​សន្ទនា​​ជាមួយ​​លោក​រដ្ឋមន្ត្រី​​ក្រសូង​ការបរទេស​​ប្រេស៊ីល​នៅ​ទីក្រុង​​ Rio de Janeiro,​នៅ​ថ្ងៃទី​២៣មីនា​ឆ្នាំ២០១០​
​អគ្គនាយក​នៃទីភ្នាក់ងារ​អន្តរជាតិ​​ថាមពល​​អាតូមិក​AIEA​,លោកYukiya​ Amano,​​នៅ​ពេល​​សន្ទនា​​ជាមួយ​​លោក​រដ្ឋមន្ត្រី​​ក្រសូង​ការបរទេស​​ប្រេស៊ីល​នៅ​ទីក្រុង​​ Rio de Janeiro,​នៅ​ថ្ងៃទី​២៣មីនា​ឆ្នាំ២០១០​ ©AFP/VANDERLEI ALMEIDA
ដោយ៖ សៀក សារិន
១៣ នាទី

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ឌីម៊ីទ្រី​ម៉េដវ៉េដេវ​បាន​សុំឲ្យ​អ្នកចរចា​ របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ​ខិតខំ​ធ្វើការ​ពន្លឿន​ដើម្បី​សម្រេច​ ឲ្យបាន​នូវ​សេចក្តី​សម្រេច​ចិត្ត​សម្រាប់​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​ប្រទេស​ អៀរ៉ង់។​ នេះ​ជា​សេចក្តី​ប្រកាស​ឲ្យ​ដឹង​ដោយ​សេតវិមាន​នៅ​ថ្ងៃទី​១៤​ឧសភា​នេះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​​ សៀក​ សារិន

ការ​ប្រកាស​ដោយ​សហរដ្ឋ​អាមេរិក​ពន្លឿន​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​ប្រទេស​អៀរ៉ង់​នេះ​ធ្លាក់​ចំ​ពេល​ដែល​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​G15 ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី​១៧​ឧសភា​ខាង​មុខ​នេះ​នៅ​ទីក្រុង​តេហេរ៉ង់​ដែលក្នុង​នោះ​មាន​ក្រុម​ប្រទេស​ពុំ​ចូល​បក្ស​សម្ពន្ធ​ផងដែរ។​ នាឱកាស​ជំនួប​កំពូល​នេះ​ លោក​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល Lula ដែល​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​អៀរ៉ង់​ដោយ​ក្រុម​ប្រទេស​ទាំង៦​ ត្រូវ​មាន​តួ​នាទី​ជា​អ្នក​ជួយ​សម្រុះ​សម្រួល​រិះ​រក​ដំណោះ​ស្រាយ​ឲ្យ​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់។

 
ក្រុម​ប្រទេស​ទាំង៦​នោះ​មាន៖​ សហរដ្ឋ​អាមេរិក​ ប្រទេស​ចិន​ ប្រទេស​បារាំង​ ប្រទេស​អង់គ្លេស​ ប្រទេស​រុស្ស៊ី​ និង​ប្រទេស​អាល្លឺម៉ង់​ ដែល​សង្ស័យ​ថា​ប្រទេស​អៀរ៉ង់​មាន​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ដោយ​យក​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​មក​ធ្វើ​ជា​លេស​សម្រាប់​បិទបាំង​គោល​បំណង​ពិត​របស់​ខ្លួន។​ នាឱកាស​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ លោក​ប្រធានាធិបតី​អាមេរិក​និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​សម្រេច​ឲ្យ​បាន​នូវ​សេចក្តី​សម្រេច​ចិត្ត​មួយ​នៅ​អ ស ប ​ដើម្បី​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់។

សូម​គូស​បញ្ជាក់​ថា​ ការ​ព្រមាន​ទៅលើ​អៀរ៉ង់​ដែល​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ការ​អញ្ជើញ​ទៅ​ដល់​ទីក្រុង​តេហេរ៉ង់​របស់​លោក​ប្រធានាធិបតី​ប្រេស៊ីល​គឺ​ពិត​ជា​ឱកាស​ចុងក្រោយ​សម្រាប់​ប្រទេស​អៀរ៉ង់​ធ្វើ​កិច្ច​ចរចា​ជាមួយ​សហគមន៍​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ