សហរដ្ឋអាមេរិក

ជន​ជាប់​ចោទ​​ប្រកាស​ខ្លួន​ថា​ជាប់​ពិរុទ្ធ

ថ្ងៃ​ចន្ទ​ ២១ មិថុនា​​Faisal Shahzad​ បាន​ប្រកាស​ខ្លួន​ជាប់​ពិរុទ្ធ​ភេរវនិយម​និង​បាន​ប៉ុនប៉ង​ប្រើ​អាវុធ​ប្រល័យ​រង្គាល​នៅ​ឱកាស​ប៉ុនប៉ង​ធ្វើ​អំពើ​ភរវកម្ម​នៅ​Times Square​ នៅ​ថ្ងៃទី ១ ឧសភា​
ថ្ងៃ​ចន្ទ​ ២១ មិថុនា​​Faisal Shahzad​ បាន​ប្រកាស​ខ្លួន​ជាប់​ពិរុទ្ធ​ភេរវនិយម​និង​បាន​ប៉ុនប៉ង​ប្រើ​អាវុធ​ប្រល័យ​រង្គាល​នៅ​ឱកាស​ប៉ុនប៉ង​ធ្វើ​អំពើ​ភរវកម្ម​នៅ​Times Square​ នៅ​ថ្ងៃទី ១ ឧសភា​ Reuters / Jane Rosenburg

នៅ​ស.រ.អា.​ Faisal​ Shahzad​ បាន​ប្រកាស​ខ្លួន​ថា​មាន​ទោស។ប្រកាស​ខ្លួន​មាន​ទោស​ដល់​ទៅ​១០០​ដង​ផង​ ​ ប្រសិន​បើ​គេ​ជឿ​តាម​សំដី​របស់​អ្នក​ចង់​ធ្វើ​ភេរវកម្ម​ខក​ខាន​ពុំ​បាន​ សំរេច​ នៅ​Times​ Square​ នៅ​ទីក្រុង​ New​ York​ កាល​ពី​ថ្ងៃ​១ឩសភា​មុន។ដូច្នេះ​ ​ គ្មាន​ការជំនុំ​ជម្រះ​ក្តី​ទេ​ ​ ចៅ​ក្រម​នឹង​កំណត់​ទោស​របស់​គាត់។គាត់​អាច​នឹង​ទទួល​ទោស​ជាប់​ពន្ធនាគារ​អស់ ​មួយ​ជីវិត។ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​ប៉ាគីស្តង់​អាយុ​៣០ឆ្នាំ​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​ពីរ​ថ្ងៃ​ បន្ទាប់​ពី​ភេរវកម្ម​ខក​ខាន​ពុំ​បាន​សំរេច​ នៅ​អាកាសយានដ្ឋាន​Kennedy​ ពេល​ដែល​គាត់​ប៉ុន​ប៉ង​ចាក​ចេញ​ពី​ប្រទេស​អាមេរិក។សាល​ក្រម​កាត់​ទោស​នឹង​ ត្រូវ​ប្រកាស​ឱ្យ​ដឹង​ នៅ​ថ្ងៃ​៥តុលា​ខាង​មុខ​នេះ។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​ប្រែសម្រួល​ដោយ​ វីនស្តុន រតនា

Faisal​ Shahzad​ បាន​ទទួល​សារភាព​ថា​ ខ្លួន​ជា​អ្នក​មាន​ទោស​ ក្នុង​គ្រប់​ខ​ចោទ​ប្រកាន់​ធំៗ​ទាំង​ដប់​ដែល​អាច​ឱ្យ​គាត់​ទទួល​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។គាត់​បាន​ប្រកាស​ខ្លួន​ថា​ មាន​ទោស​ មាន​ន័យ​ថា​ នៅ​ក្នុង​នីតិវិធី​តុលាការ​អាមេរិកាំង​ នឹង​គ្មាន​ការជំនុំ​ជម្រះ​ក្តី​ទេ។ គឺ​ចៅ​ក្រម​ទេ​តើ​​ ដែល​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ នឹង​ត្រូវ​កំណត់​ថិរវេលា​នៃ​ទោស​របស់​គាត់។

ពុំមែន​ជា​ការ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ។ ចាប់តាំង​ពី​គាត់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​មក គាត់​បាន​ធ្វើ​សហការ​ជាមួយ​ក្រុម​អ្នកស៊ើបអង្កេត ដោយ​ផ្តល់​ជូន​គេ​នូវ​ព័ត៌មាន​ដ៏​មាន​តម្លៃ​ដែល​បាន​អនុញ្ញាត​ឲ្យ​ចាប់​ខ្លួន​ជនជា​ច្រើន​នាក់​នៅ​សហរដ្ឋអាមេរិក​និង​ប៉ាគីស្តង់។ ដោយ​របៀប​ណា​មួយ គាត់​ប្រហែល​ជា​បាន​តថ្លៃ​ព័ត៌មាន​ទាំង​នេះ នីតិវិធី​ទទួល​សារភាពខ្លួន​ថា​ជា​អ្នក​មាន​ទោស​អនុញ្ញាត​ឲ្យ​ភាគី​ដើមចោទក៏​អាច​ទាមទារ​ទោស​ស្រាល​ជាង​ទោស​ធ្ងន់​បំផុត​ដែល​ជន​ជាប់​ចោទ​ត្រូវ​ទទួល។

ចំណែក​ឯ​ក្រសួង​អាមេរិកាំង​ប្រឆាំង​នឹង​ភេរវនិយម ប្រាកដ​ជានឹង​ត្រូវ​ចំណេញ​ច្រើន ដ្បិត​ព័ត៌មាន​ទាំង​នេះ​នឹង​ពុំត្រូវ​បែក​ឮ​ខ្ច័រខ្ចាយ​នៅ​ឱកាស​ជំនុំជម្រះក្តី​ជា​សាធារណៈ។

នៅ​ឱកាស​បង្ហាញ​មុខ​មួយ​ភ្លែត​នៅ​ពីមុខ​តុលាការ Faisal Shahzad ពុំ​គ្រាន់តែ​ទទួល​សារភាព ថា​ខ្លួន​មាន​ទោស​ប៉ុណ្ណោះ​ទេ​ដ្បិត​គាត់​បាន​ឆ្លៀត​ឱកាស​នេះ​ទិតៀន​រិះគន់​ខ្លាំងៗ​ដោយ​ពន្យល់​បំភ្លឺ​ថា​នឹង​មាន​ការ​វាយប្រហារ​ទៅ​លើ​សហរដ្ឋអាមេរិក ដរាបណា​អាមេរិក​នៅតែ​បន្ត​វាយ​ប្រហារ​ទៅ​លើ​បណ្ដា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម។

ចៀសវាង​ការ​ជំនុំ​ជម្រះក្តី​ក៏​មាន​ន័យ​ដែរថា ចៀសវាង​ការប្រគល់​ឲ្យ​គាត់​នូវ​វេទិកា​សាធារណៈ​មួយ​ដើម្បី​អួត​សរសើរ​ការពារ​ភេរវនិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI