ហាអ៊ីទី

សហគមន៍​អន្តរជាតិ​អំពាវនាវ​ឱ្យ​ជួប​សន្ទនា​គ្នា​

Didier Le Bret (ស្តាំ), ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេស Haïti, អមដោយសមភាគី​ អាមេរិកាំង លោក Kenneth Merten, ថ្ងៃ ២១មករា ២០១០.
Didier Le Bret (ស្តាំ), ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេស Haïti, អមដោយសមភាគី​ អាមេរិកាំង លោក Kenneth Merten, ថ្ងៃ ២១មករា ២០១០. AFP

ទិវា​បោះឆ្នោត​២៨​វិច្ឆិកា​ម្សិល​មិញ​នៅ​ហាអ៊ីទី​បាន​ប្រែ​ក្លាយ​ទៅ​ជា ​បរាជ័យ​ទាំង​ស្រុង។ការក្លែង​បន្លំ​សន្លឹក​ឆ្នោត​ត្រូវ​បាន​កត់​សំគាល់​ឃើញ​ នៅ​ការិយាល័យ​បោះឆ្នោត​នានា​ នៅ​ទីក្រុង​នានា​នៃ​ប្រទេស​ជា​ទី​ដែល​មាន​ភាព​ច្របូក​ច្របល់​។ចាប់​តាំង​ពី​ ពាក់​កណ្តាល​ថ្ងៃ​មក​ ​ បេក្ខជន​១៣​នាក់​ក្នុង​ចំណោម​បេក្ខជន​ទាំង​១៨​នាក់​បាន​ទាម​ទារ​ឱ្យ​លុប​ចោល ​តែ​ម្តង​ទៅ​នូវ​ការបោះឆ្នោត​នេះ។ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​ចេញ​ផុត​ពី​ វិបត្តិ​ ​ សហគមន៍​អន្តរជាតិ​អំពាវ​នាវ​ឱ្យ​ចរចា​គ្នា​យ៉ាង​ឆាប់​រហ័ស​បំផុត​រវាង​ គណបក្ស​ប្រឆាំង​និង​រដ្ឋាភិបាល។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ Amélie Baron ពីទីក្រុង Port-au-Prince​ ប្រែ​សម្រួល​ដោយ​​ វីន​ស្តុន​រតនា

ដោយ​ហេតុ​តែ​មាន​ការពិបាក​សំខាន់ៗ​ដែល​ពួក​អ្នក​បោះឆ្នោត​បាន​ជួប​ប្រទះ​ នៅ​ឱកាស​បោះឆ្នោត​ ​ ប្រធាន​បេសកកម្ម​អ.ស.ប.​ បាន​ជួប​សន្ទនា​ នៅ​ថ្ងៃ​រសៀល​ម្សិល​មិញ​ ជាមួយ​បណ្តា​ឯក​អគ្គ​រដ្ឋ​ទូត​បរទេស​និង​នាយក​រដ្ឋ​មន្ត្រី​ហាអ៊ីទី។លោក​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ Didier​ le​Bret​ ពន្យល់​បំភ្លឺ​ថា​ សំរាប់​សហគមន៍​អន្តរជាតិ​ ​ ត្រូវ​ឱ្យ​បេក្ខជន​ដែល​ប្រកែក​តវ៉ា​ការបោះឆ្នោត​ ជួប​សន្ទនា​យ៉ាង​ឆាប់​រហ័ស​ជាមួយ​អាជ្ញាធរ​ទទួល​បន្ទុក​ខាង​ការបោះឆ្នោត​និង​រដ្ឋាភិបាល​។

“​ នៅ​ថ្ងៃ​នេះ​ ​ គេស្រួល​យល់​ទេ​សារ​របស់​សហគមន៍​អន្តរជាតិ​គឺ​អំពាវ​នាវ​សូម​ឱ្យ​បេក្ខជន​និង​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ ដោយ​គន់​គិត​ដល់​ស្ថានភាព​ទ័ល​ច្រក​ ​ ដោយ​ហេតុ​ថា​ នៅ​ថ្ងៃ​នេះ​ យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នយោបាយ​ទ័ល​ច្រក​។សូម​ឱ្យ​អង្គុយ​ជុំវិញ​តុ​មួយ​និង​សាកល្បង​ធ្វើ​យ៉ាង​ម៉េច​ដើរ​ជា​ថ្មី​លើ​មាគ៌ា​ចរចា​ ដើម្បី​រៀបចំ​ការបោះឆ្នោត​ នៅ​ពេល​ក្រោយ​មក​ទៀត​ឬ​ក៏​ការយល់​ព្រម​ព្រៀង​គ្នា​ក្នុង​ទ្រង់​ទ្រាយ​ណា​ក៏​ដោយ​ដែល​ប្រហែល​អាច​នឹង​លេច​ចេញ​ពី​តុ​មូល​នេះ​ដែល​នៅ​ក្នុង​បរិការ​សព្វថ្ងៃ​ គួរ​គប្បី​តែ​យក។ប៉ុន្តែ​ តាម​យោបល់​ខ្ញុំ​ ការសូម​ឱ្យ​លោក​ប្រធានាធិបតី​លា​ចាក​ពី​មុខ​តំណែង​ពុំ​អាច​ចាត់​ទុក​ជា​ល័ក្ខខ័ណ្ឌ​ដំបូង​សំរាប់​ចរចា​គ្នា​នោះ​ឡើយ​ “​ ។

អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ នៅ​ថ្ងៃ​នេះ​គឺ​គោល​ជំហរ​នេះ​របស់​មហាអំណាច​បរទេស​មាន​មុខ​ នៅ​ហាអ៊ីទី​ ​ ផ្ទុយ​ទាំង​ស្រុង​ពី​គោល​ជំហរ​របស់​ក្រុម​ប្រឹក្សា​បោះឆ្នោត​បណ្តោះ​អាសន្ន។​នៅ​ពេល​ម៉ោង​នេះ​ ​ ក្រុម​ប្រឹក្សា​បោះឆ្នោត​បណ្តោះ​អាសន្ន​ពុំ​ព្រម​ស្តាប់​ឮ​ការប្រកែក​តវ៉ា​ ស្រប​តាម​គោល​ការណ៍​ថា​ គ្មាន​ពាក្យ​បណ្តឹង​ណា​មួយ​ត្រូវ​បាន​ផ្ញើ​មក​ខ្លួន​ជា​ផ្លូវ​ការ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI