សេដ្ឋកិច្ច-ព័ត៌មានវិទ្យា

សហគ្រាស Apple គ្មាន Steve Jobs

​លោក​ Steve Jobs ប្រធាន​សហគ្រាស  Apple
​លោក​ Steve Jobs ប្រធាន​សហគ្រាស Apple © RFI

លោក​ Steve Jobs​ គឺជា​មេដឹកនាំ​សហគ្រាស​ម្នាក់​ដែល​ពោរ​ពេញ​ទៅដោយ​ទេពកោសល្យ​និង​គួរជាទី​ ពេញចិត្ត​របស់​ប្រជាជន​អាមេរិកាំង។​ អវត្តមាន​របស់​ លោក​ Steve Jobs​ បាន​បណ្តាល​ឲ្យ​គេ​កើតមាន​ក្តីបារម្ភ​ដល់​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​ Apple ​ដែល​លោក​ជា​អ្នកបាន​បង្កើត។

ផ្សាយពាណិជ្ជកម្ម

អវត្តមាន​របស់​លោក​ Steve Jobs​ នៅក្នុង​សហគ្រាស​ Apple ​លើកទីមួយ​គឺ​នៅ​ឆ្នាំ២០០៤​ ​ ដែល​កាលណោះ​ លោក​ត្រូវ​ចូល​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​រោគ​មហារីក​លំពែង។​ បន្ទាប់​មក​ទៀត​ នៅឆ្នាំ២០០៩​លោក​ត្រូវ​គ្មាន​វត្តមាន​៦ខែ​សម្រាប់​ចូល​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​រោគ​ឈឺថ្លើម។

 
អវត្តមាន​របស់​លោក​ Steve Jobs​ បាន​បណ្តាល​ឲ្យ​អ្នកម្ចាស់​ភាគហ៊ុន​បារម្ភ​យ៉ាងខ្លាំង។​ នាឱកាស​មហាសន្និបាត​ចុងក្រោយ​របស់​ក្រុមហ៊ុន​ Apple ​ អ្នកម្ចាស់​ភាគហ៊ុន​បាន​នាំគ្នា​ធ្វើ​ការ​ទិតៀន​យ៉ាង​ខ្លាំង​ទៅលើ​កង្វះ​តម្លាភាព​របស់​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​បញ្ហា​អវត្តមាន​របស់​ លោក​ Steve Jobs​ ។​ ដោយហេតុតែ​អនាគត​របស់​ សហគ្រាស​ Apple ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងស្អិត​ទៅនឹង​លោក​ប្រធាន​សហគ្រាស​​ Steve Jobs​ជា​ប្រធាន​អគ្គនាយក​ពោរពេញ​ទៅដោយ​ទេពកោសល្យ​ដែលបាន​ធ្វើឲ្យ​ក្រុមហ៊ុន​ Apple ​ក្លាយទៅ​ជា​ក្រុមហ៊ុន​អាមេរិកាំង​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​ធំជាងគេ​ក្នុងលោក។​ សហគ្រាស​ Apple ​បច្ចុប្បន្ននេះ​មាន​តម្លៃ​ប្រមាណ​ជាង​៣០០ពាន់លាន​ដុល្លារ។

សំណួរមួយ​បានលេចឡើង​ចោទសួរថា​ ​ តើ​ហេតុអ្វី​បានជា​ទីផ្សារ​បារម្ភ​ខ្លាំងម៉្លេះ​នឹង​អវត្តមាន​របស់​លោក​ Steve Jobs​?
មូលហេតុ​គឺមកពី​ ក្រុមហ៊ុន​ Apple​ ហើយនិង​លោក​ប្រធានអគ្គនាយក​ Steve Jobs ​គឺ​ជា​មនុស្ស​តែ​ម្នាក់​។

លោក​ Steve Jobs​ ជាមនុស្ស​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ​ ​ ចេះមើលឃើញ​បាន​វែងឆ្ងាយ​ ​ ហើយបន្ថែម​ពីលើ​នេះ​ លោក​ Steve Jobs​ គឺជា​អ្នកយុទ្ធសាស្ត្រ​ម្នាក់​ដ៏​ចំណាន​ផងទៀត។
គួរបញ្ជាក់ថា​ ​ បើគ្មាន​លោក​ Steve Jobs​ ទេ​ ​ Iphone និង​ Ipad ​ក៏​គ្មាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI