សេដ្ឋកិច្ច-ព័ត៌មានវិទ្យា

Apple សហគ្រាស​ដែលធំ​ជាងគេ​ក្នុងលោក​

ក្រុមហ៊ុន​ Apple​ ​ក្លាយ​ទៅជា​សហគ្រាស​ធំជាងគេ​​ក្នុងលោក​ក៏​ដោយសារតែ​​​មាន​​​ ​Iphone ​​និង​​ Ipad​ លក់ចេញ​បាន​ចំនួន​​យ៉ាងច្រើន ​​
ក្រុមហ៊ុន​ Apple​ ​ក្លាយ​ទៅជា​សហគ្រាស​ធំជាងគេ​​ក្នុងលោក​ក៏​ដោយសារតែ​​​មាន​​​ ​Iphone ​​និង​​ Ipad​ លក់ចេញ​បាន​ចំនួន​​យ៉ាងច្រើន ​​ © Reuters

ចាប់ពី​ពេលនេះ​តទៅ​ក្រុមហ៊ុន​ Apple​ បាន​ក្លាយ​ទៅជា​សហគ្រាស​ធំជាងគេ​ក្នុងលោក។​ ក្រុមហ៊ុន​ព័ត៌មានវិទ្យា​អាមេរិកាំង​ដ៏ធំ​មួយនេះ​ ដណ្តើម​យក​បាន​ចំណាត់ថ្នាក់​ទី១​ពី​ក្រុមហ៊ុន​ប្រេងកាត​អាមេរិកាំង​ឈ្មោះ​ EXXON ​ជា​សហគ្រាស​ដែល​មាន​មូលធន​មូលប័ត្រ​ច្រើន​ជាងគេ​ក្នុងលោក។​ ទាំងនេះ​ ក៏​ដោយសារតែ​ផលិតផល​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​ខ្ពស់​ថ្មីៗ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Apple​ មាន​ដូចជា​ ​ Iphone ​និង​ Ipad ​ជាដើម។

ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ Apple​ បច្ចុប្បន្ននេះ​មាន​ទម្ងន់​ដល់ទៅ​៣៣៧ពាន់លាន​ដុល្លារ​ ​ ពោលគឺ​ត្រូវជា​៧ពាន់លាន​ដុល្លារ​ច្រើនជាង​ក្រុមហ៊ុន​ប្រេងកាត​អាមេរិកាំង​ឈ្មោះ​ EXXON ​ជា​សហគ្រាស​ដែល​មាន​មូលធន​មូលប័ត្រ​ច្រើន​ជាងគេ​ក្នុងលោក។

 
ក្រុមហ៊ុន​ Apple​ ដែល​បាន​ក្លាយទៅជា​សហគ្រាស​ធំជាងគេ​ក្នុងលោក​ ​ ក៏​ដោយសារតែ​ក្រុមហ៊ុន​ប្រេងកាត​អាមេរិកាំង​ EXXON ​កំពុង​ត្រូវ​ប្រឈមមុខ​ទល់នឹង​បញ្ហា​ប្រេងឆៅ​ចុះថ្លៃ​ ​ ហើយជា​ពិសេស​ដោយសារតែ​ ក្រុមហ៊ុន​ Apple​ ចេះ​មាន​ទេពកោសល្យ​ផលិត​ចេញលក់​ Iphone ​និង​ Ipad ​ដែល​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​ខ្ពស់។

គួរកត់​សម្គាល់ថា​ ​ ការប្រកាស​ចាកចេញ​ពី​ក្រុមហ៊ុន​ Apple​ ដោយ​លោក​ប្រធាន​អគ្គនាយក​ Steve Jobs ​នៅខែមករា​ឆ្នាំ២០១១​ដោយ​បញ្ហា​សុខភាព​ ​ ពុំបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Apple​ ឡើយ។​ លទ្ធផល​ចុងក្រោយ​នៃ​សហគ្រាស​ Apple ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការកើនឡើង​នៃ​ប្រាក់ចំណេញ​ដែលមាន​ដល់ទៅ​២៨ពាន់លាន​ដុល្លារ។

សូមបញ្ជាក់ថា​ ​ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ Apple​ ដែល​បាន​ស្ទុះកើនឡើង​ខ្លាំង​បែបនេះ​ ​ ក៏​ដោយសារតែ​មាន​ការលក់​ Iphone ​និង​ Ipad ​ដែល​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​ខ្ពស់​ ​ ទទួល​បាន​ជោគជ័យ​លើសពី​ការប្រមាណទុក។ ​ក៏​ប៉ុន្តែ​ ​ តើទាំងនេះ​អាច​មាន​រយៈកាល​វែង​ត្រឹមណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI