អានតួអត្ថបទ

​ជញ្ជាំង​ព្រំដែន​ម៉ិចស៊ិក កំពុង​រុញ​អាមេរិក​ឱ្យ​ជាប់គាំង​ថវិកាជាតិ​សាជាថ្មី ?

ជញ្ជាំង​ព្រំដែន​ម៉ិចស៊ិក​និង​អាមេរិក
ជញ្ជាំង​ព្រំដែន​ម៉ិចស៊ិក​និង​អាមេរិក REUTERS/Jose Luis Gonzalez
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

ចាប់ពីថ្ងៃអង្គារ​ទី ២៥​មេសានេះ​ទៅ សមាជិកសភា​​អាមេរិក​ត្រូវ​ចាប់​ផ្តើម​ធ្វើការ​​អនុម័ត​គម្រោង​ថវិកាជាតិ ឱ្យ​បាន​យ៉ាង​យូរ​នៅ​ថ្ងៃទី ២៨​មេសា។ ពោល​គឺ​​សភា​​មានពេល​តែ​បី​ថ្ងៃប៉ុណ្ណោះ បើ​​លើស​ពី​នេះ​ទៅ រដ្ឋ​សហព័ន្ធ​អាមេរិក​នឹង​​បិទ​ទ្វារ​ ព្រោះ​​អត់​ថវិកា។ ប៉ុន្តែ​ភាព​តាន​កំពុង​លេច​ឡើយ​យ៉ាងខ្លាំង ​អាមេរិកអាច​នឹង​​ធ្លាក់​ក្នុង​​គ្រោះ​ជាប់​គាំង​ថវិកាសាជា​ថ្មី ព្រោះ​ដោយ​សារ​សមាជិកភាស​និង​លោក​ដូណាល់ ត្រាំ ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង ជុំ​វិញ​​គម្រោង​សាងសង់​ជញ្ជាំង​ម៉ិចស៊ិក​។

ផ្សាយពាណិជ្ជកម្ម

អាមេរិក​ធ្លាប់​ជួប​គ្រោះ​ជាប់​គាំង​ថវិកា​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​សម័យ​ដឹកនាំ​ដោយ​លោក​អូបាម៉ា ! ជំងឺ​នេះអាច​នឹង​ត្រូវ​លាប់​ឡើង​វិញ​ជា​ថ្មី​ទៀត នៅ​ពេល​នេះ។ ​នៅ​ក្នុង​គម្រោង​ថវិកា​ជាតិ ដែល​សមាជិក​សភា​អាមេរិក​ ត្រូវ​ផ្តើម​​ពិនិត្យ​និង​អនុម័ត​​ថ្ងៃ​នេះ​ សេតវិមាន​​ចង់​ញាត់​បញ្ចូល​គម្រោងថវិកា​​សុំសាងសង់​ជញ្ជាំង​​ម៉ិចស៊ិក ទៅ​ជាមួយគ្នា​តែ​ម្តង។ ការ​សាង​សង់​ជញ្ជាំង​ ដើម្បី​ទប់​ស្កាត់​រលក​អន្តោប្រវេសន៍ ​ដែល​លោក​ដូណាល់ត្រាំ ធ្លាប់​បាន​សន្យា និង​ចាត់​ទុក​ជា​អាទិភាព​មួយ​នេះ មាន​ទំហំ​ទឹក​ប្រាក់​ដល់​ទៅ ១៤០០​លាន​ដុល្លារ​អាមេរិក។

លោក​ប្រធានាធិបតី​បានអះអាង​​ជា​ថ្មី​ថា​​ម៉ិចស៊ិក នឹង​ត្រូវ​ជា​អ្នក​ចេញ​លុយ​សង់​ជញ្ជាំង​នេះ ដោយ​លោក​នឹង​ប្រើ​មធ្យោបាយ​បង្វៀង​ទារ​នៅ​ពេល​ក្រោយ ប៉ុន្តែ​មុន​នឹង​ប្រមូល​ប្រាក់នេះ​បាន​ តាម​រយៈ​ការ​ទារពន្ធ​ ពលរដ្ឋ​អាមេរិក​ទាំង​អស់​ត្រូវ​ចូល​រួម​ធ្វើ​វិភាគ​ទាន​សិន​ដើម្បី​អាចសាង​សង់​​ជញ្ជាំង​បាន។​

រហូត​មកទល់​នឹង​ម៉ោង​នេះ គឺ​​ពុំ​ឃើញ​មាន​សញ្ញា​ស្រុះ​ស្រួល​គ្នា​មួយ​លើ​គម្រោង​ថវិកា​ជាតិ​ឡើយ។ ក្រុម​អ្នក​សាធារណរដ្ឋ​​ មិន​តឹង​តែង និង​បក្ស Tea Party អ្នក​ជាតិ​និយម​ជ្រុល មិន​ស្ថិត​នៅ​ក្នុង​ជំហរ​តែ​មួយ​ទេ។ ចំណែក​ខាង​អ្នក​ប្រជាធិបតេយ្យ ជា​បក្ស​ប្រឆាំង​វិញ ពិត​ជា​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​សំណើចង់បាន​​របស់​លោកដូណាល់ ត្រាំ​ឡើយ។ នៅ​ពេល​អាច​ ក្រុម​អ្នក​ប្រជាធិបេតយ្យ​ពិត​ជា​នឹង​ធ្វើ​រនាំង​ខ្ទប់​ជាក់​ជា​មិន​ខាន។ សមាជិកសភា​អ្នក​ប្រជាធិបតេយ្យ​បាន​​ទើប​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មិន​ទទួល​យក​គម្រោង​ថវិកា​ដែល​មាន​បញ្ចូល​គម្រោង​សាង​សង់​ជញ្ជាំង​ម៉ិចស៊ិក​ទេ​។ ការ​មិន​ទទួល​ដឹង​ដែល​អាច​នឹង​រុញ​ច្រាន​ឱ្យ​មាន​ការ​ជាប់​គាំង​ថវិកា ហើយ​រដ្ឋបាល​រដ្ឋ​សហព័ន្ធ​នឹង​ត្រូវ​បិទ​ទ្វារ​ ដោយ​គ្មាន​លុយ​ ចាប់​ពី​​​ចុង​សប្តាហ៍​ក្រោយ​ទៅ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ