សង្គមស៊ីវិល៖ «ជនរងគ្រោះមិនទាន់ទទួលយុត្តិធម៌ទេ ក្នុងរឿងលោក ឈូក បណ្ឌិត បាញ់កម្មករ»
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកថ្ងៃចន្ទ ទី៤វិច្ឆិកានេះ តុលាការសាលាឧទ្ធរណ៍ បានតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូង ខេត្តស្វាយរៀង ទុកជាបានការដដែល។ ពោលគឺតុលាការសម្រេចផ្តន្ទាទោសកំបាំងមុខ លោកឈូកបណ្ឌិត អតីតអភិបាលក្រុងបាវិត ដាក់ពន្ធនាគារ ១៨ ខែ ពីបទ បង្ករបួសស្នាមដោយអចេតនា និងបង្គាប់ឲ្យបង់ប្រាក់សំណងជំងឺចិត្ត សរុប ៣៨ លានរៀល ដល់កម្មកររងគ្រោះទាំងបី។ ប៉ុន្តែ សកម្មជនអង្គការសិទ្ធិមនុស្ស មើលឃើញថា ការផ្តល់យុត្តិធម៌ មិនទាន់គ្រប់គ្រាន់ទេ សម្រាប់ស្ត្រីកម្មករ ៣ នាក់ រងគ្រោះ ក្នុងករណី លោក ឈូក បណ្ឌិត បាញ់ឲ្យរបួសធ្ងន់ធ្ងរ។ សូមអញ្ជើញលោកអ្នកនាង ស្តាប់បទសម្ភាសន៍ រវាង លីម៉េងហួរ និងលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ ជុំវិញសំណុំរឿងក្តីលោក ឈូក បណ្ឌិត បាញ់ស្ត្រីកម្មករកាត់ដេរ៖