វិបត្តិនយោបាយអាចបណ្តាលឲ្យសង្គមកម្ពុជាបែកបាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៦:២៦
វិបត្តិនយោបាយនាពេលបច្ចុប្បន្ន ត្រូវបានអ្នកវិភាគនយោបាយព្រួយបារម្ភថាអាចបណ្តាលឲ្យ សង្គមកម្ពុជាបែកបាក់។ ការបែកបាក់សង្គមខ្មែរអាចបណ្តាលមកពីឥទ្ធពលមនោគមន៍វិទ្យាលាបពណ៌ដាក់គ្នា រវាងខ្មែរនិងខ្មែរ។ ការបែកបាក់ដែលអាចបណ្តាលមកពីការប្រឈមជាហិង្សា ដាក់គ្នារវាងខ្មែរ និងខ្មែរ ក្នុងពេលមានបាតុកម្ម។ ជាមួយក្តីបារម្ភដូចខាងលើ លោក សុខ ទូច អ្នកវិភាគនយោបាយម្នាក់ បានទទួចឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ វិលចូលតុចរចា ដើម្បីបញ្ចប់បញ្ហាប្រទេសជាតិ ដោយមិនត្រូវទុកសង្គមខ្មែរឲ្យបែកបាក់នោះទេ៕