ឥណ្ឌា

កូដកម្ម​​អត់​​អាហារ​​ថ្មី​​របស់​​លោកតា​ ​​Anna​ Hazare​​

លោក Anna Hazare,ជា​សកម្មជន​​ដើរ​​តាម​​គន្លង​​មហាត្មៈគន្ធី​ត្រូវ​​គេ​ស្គាល់​​ដោយ​សារ​​ការ​​ប្រយុទ្ធ​​តស៊ូ​របស់គាត់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅប្រទេសឥណ្ឌា
លោក Anna Hazare,ជា​សកម្មជន​​ដើរ​​តាម​​គន្លង​​មហាត្មៈគន្ធី​ត្រូវ​​គេ​ស្គាល់​​ដោយ​សារ​​ការ​​ប្រយុទ្ធ​​តស៊ូ​របស់គាត់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅប្រទេសឥណ្ឌា Reuters / Adnan Abidi

សកម្មជន​​ដើរ​​តាម​​គន្លង​​មហាត្មៈ​ គន្ធី​​ លោក​តា ​​Anna​ Hazare​​ បាន​​ធ្វើ​​កូដកម្ម​​អត់​​អាហារ​​ថ្មី​​ជា​​និមិត្តរូប​​នៅ​​ថ្ងៃ​​អាទិត្យ​ម្សិល​មិញ​​១១​​ធ្នូ​ ​​ដើម្បី​​ប្តឹង​​បរិហារ​​ភាព​​នៅ​​ទ្រឹង​​អសកម្មភាព​​របស់​​រដ្ឋាភិបាល​​នៅ​​ក្នុង​​ការ​ប្រយុទ្ធ​​កម្ចាត់​​អំពើ​​ពុក​រលួយ​។​​សកម្មជន​​រូប​​នេះ​​ ​បាន​​ផ្តួច​ផ្តើម​​យុទ្ធនាការ​​ដើម្បី​​ឱ្យ​​មាន​​ច្បាប់​​ថ្មី​​ប្រឆាំង​​នឹង​​អំពើ​​ពុក​​រលួយ​​ដែល​​បាន​​លើក​​កម្លាំង​​ទឹក​ចិត្ត​​នៅ​​ទូ​ទាំង​​ប្រទេស​​ កាល​ពី​​រដូវ​​ក្តៅ​​ឆ្នាំ​​ទៅ​។​

ផ្សាយពាណិជ្ជកម្ម

 

រក្សាគំនាបទៅលើរដ្ឋាភិបាលដោយបង្ហាញភស្តុតាងថា គាត់មានជានិច្ច​មធ្យោបាយ​ដើម្បី​កេណ្ឌ​មហាជន-នេះហើយជាគោលដៅនៃកូដកម្ម​អត់​អាហារ​ជា​និមិត្តរូប​តែ​នៅ​មួយ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​១១ធ្នូរបស់លោកតា Anna​ Hazare នៅចំកណ្តាលទីក្រុង New Delhi។

ល្បីឈ្មោះដោយសារបានធ្វើ​ឲ្យរដ្ឋាភិបាលព្រមទទួលយករាល់ការទាមទារ តម្រូវរបស់ខ្លួន​តាមរយៈ​កូដកម្ម​អត់អាហារ​១៣​ថ្ងៃ​ផ្សព្វផ្សាយដោយគ្រប់​មធ្យោបាយ​ឃោសនា​មហាជន​នៅ​ខែ​សីហា​ឆ្នាំទៅ សកម្មជនប្រឆាំងអំពើ​ពុក​រលួយ យល់ឃើញថា គម្រោងច្បាប់ស្តីពី ការ​បង្កើត​អន្ត​ការី​មួយ​នៃ​សាធារណរដ្ឋ​ដែលទើបត្រូវ​បានបង្ហាញចំពោះរដ្ឋសភា នៅទីបំផុតទៅពុំស្រប​តាម​អ្វី​​ដែលត្រូវ បានសន្យាចំពោះគាត់ទេ។

ដោយចោទថារដ្ឋាភិបាលបានចំអកដាក់​ប្រជាជាតិ លោកតាដើរតាមគន្លង មហាត្មៈគន្ធី ទាម​ទារ​សូមឲ្យ​បន្ថែមអត្ថបទច្បាប់ ជាអាទិ៍​ការតាក់តែង​ធម្មនុញ្ញពលរដ្ឋមួយ ដែល​ពន្យល់​បំភ្លឺ​សិទ្ធិ​របស់​​ប្រជាជន និងការវាតសិទ្ធិ​អំណាចនៃអនាគតអន្តរការីទៅគ្រប់ជាន់ថ្នាក់នៃរដ្ឋបាល ជា​ជាង​ទុក​សំរាប់​តែ​ពួកអ្នករដ្ឋការជាន់ខ្ពស់​ប៉ុណ្ណោះ។

ប្រសិនបើគម្រោងច្បាប់ដែលត្រូវបានបន្ថែមដោយ​វិធានការទាំងនេះ ពុំត្រូវ​បាន​អនុម័ត​យល់​ព្រម​ ​មុនចប់សម័យប្រជុំរដ្ឋសភា​កំពុងតែដំណើរការនេះ ក្នុងចន្លោះពេល ១០ថ្ងៃទៀតទេ លោកតា Anna​ Hazare គំរាមថា​នឹងធ្វើកូដកម្មជាថ្មី។ ដំណើរព្រឹត្តិការណ៍ជាសុបិនអាក្រក់នេះ សំរាប់រដ្ឋាភិបាលដោយ​គន់គិតដល់​ការគាំទ្រ របស់ប្រជាជនដែលលោកតា​នេះនៅ​តែ​បន្ត​ទទួល​នៅទូទាំងប្រទេសជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI