ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កិច្ច​សហការ​រវាង​ប្រទេស​បញ្ជូន​និង​ប្រទេស​ទទួល​គឺ​ចាំ​បាច់​ដើម្បី​ទប់​ស្កាត់​ការ​រត់​ពន្ធ​ទេសន្តរ​ប្រវេសន៍​ជន​

សំឡេង ០៩:៥៧
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI

ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​របស់​អង្គការ​សហប្រជាជាតិ (UNODC) កាល​ពី ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​ការ​ព្រមាន​ចំពោះ​ការ​រត់​ពន្ធ​ជន​ទេសន្តរប្រវេសន៍ ដែល​បង្ក​ការ​គំរាម កំហែង ដល់​បណ្តា​ប្រទេស​នៅ​អាស៊ី ដោយ​ឧក្រិដ្ឋជន អាច​បង្កើន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន ហើយ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស និង​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ តាមរយៈ​របាយការណ៍​របស់ UNODC កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស ដែល​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ទេសន្តរប្រវេសន៍​ជន​ផង​ដែរ។ អ្វី​ដែល​គេ​រំពឹង​គឺ​ថា សកម្មភាព​នេះ នឹង​រីក​ផុលផុស​នោះ គឺ​នៅ​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចាប់​ផ្តើម​ធ្វើ​សមាហរណកម្ម​ជាមួយ​គ្នានៅ​ចុង​ឆ្នាំ​២០១៥​នេះ។