សេរីលង្កា

គ្មាន​ការ​កំរិត​ចំនួន​អាណត្តិ​ប្រធានាធិបតី​ទៀត​ឡើយ​

លោក Mahinda​ Rajapakse ​ប្រធានាធិបតីនៃ​ប្រទេស​សេរីលង្កា
លោក Mahinda​ Rajapakse ​ប្រធានាធិបតីនៃ​ប្រទេស​សេរីលង្កា © AFP

នៅ​សេរីលង្កា​ រដ្ឋាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​១១​មិថុនា​ អំពី​ការលើក​នូវ​ការកំរិត​ចំនួន​អាណត្តិ​របស់​ប្រធានាធិបតី​។បច្ចុប្បន្ន​ប្រធានាធិបតី​ Mahinda​ Rajapakse​ ដែល​ចាប់​ផ្តើម​បំពេញ​អាណត្តិ​ទី២​របស់​ខ្លួន​ ​ ​ អាច​នឹង​ឈរ​ឈ្មោះ​សំរាប់​អាណត្តិ​ទីបី​នៅ​ឆ្នាំ​២០១៦។​ ជា​វិធាន​ការ​ដែល​ត្រូវ​ឱ្យ​មាន​ការយល់​ព្រម​ពី​រដ្ឋ​សភា​ទៀត​ផង​ ​ ​ ប៉ុន្តែ​ការនេះ​គ្រាន់​តែ​ជា​ទម្រង់ការ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ វីនស្តុន រតនា

គឺ​ជា​ក្រយាតំណាំង​នៃ​ការបោះ​ឆ្នោត​សភា​ចុង​ក្រោយ។លោក​Mahinda​ Rajapakse​ត្រូវ​តែ​ទទួល​ជ័យ​ជំនះ​ឱ្យ​បាន​ទូលំ​ទូលាយ​គ្រប់​គ្រាន់​ ​ ដើម្បី​ឱ្យ​រដ្ឋ​សភា​កែ​ប្រែ​រដ្ឋធម្មនុញ្ញ។

ទោះ​បី​ជា​គណបក្ស​របស់​លោក​ប្រធានាធិបតី​គ្មាន​សំឡេង​ភាគ​ច្រើន​តាម​រយៈ​ល្បែង​ចង​សម្ពន្ធភាព​ក្តី​ ​ ​ ក៏​រដ្ឋាភិបាល​ចាប់​ពី​អំណើះ​ត​ទៅ​មាន​សេរីភាព​ ដើម្បី​ធ្វើ​វិសោធនកម្ម​បែប​នេះ​។ដោយ​របៀប​នេះ​ ​ ក្រុម​បក្ស​ពួក​របស់​លោក​Rajapakse​មាន​មធ្យោបាយ​កាន់​ក្តាប់​រដ្ឋ​អំណាច​ បន្ទាប់​ពី​ឆ្នាំ​២០១៦​ត​ទៅ​ទៀត។

ប្រព័ន្ធ​នយោបាយ​ត្រូវ​បិទ​ជិត​គឺ​មុខ​តំណែង​សំខាន់ៗ​ជា​គន្លឹះ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​គ្រួសារ​ប្រធានា​ធិបតី​ដូច​យ៉ាង​ប្អូន​ប្រុស​ម្នាក់​កាន់​ក្រសួង​ការពារ​ជាតិ​ ​ ​ ប្អូន​ប្រុស​ម្នាក់​ទៀត​កាន់​ក្រសួង​សេដ្ឋកិច្ច​និង​ប្អូន​ប្រុស​ទីបី​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា។

ដំណាល​ពេល​គ្នា​នេះ​ ​ ​ អាជ្ញាធរ​ពឹង​ពាក់​ប្រទេស​ឥណ្ឌា​ឱ្យ​ជួយ​ធ្វើ​ហិរញ្ញប្បទាន​សំរាប់​​ធ្វើ​​សមាហរ័ណ​កម្ម​​ឡើង​វិញ​នៃ​ពួក​អ្នក​ភៀស​ខ្លួន​តាមូល​ចំនួន​៨​ម៉ឺន​នាក់​ដែល​នៅ​តែ​ស្ថិត​នៅ​ក្នុង​ជំរំ​ចាប់​តាំង​ពី​ចប់​សង្គ្រាម​ដេញ​កំចាត់​ពួក​ឩទ្ទាម​ខ្លា​រំដោះ​តាមូល​មួយ​ឆ្នាំ​មក​ហើយ។រដ្ឋាភិបាល​ឥណ្ឌា​ទើប​នឹង​សន្យា​ឱ្យ​ខ្ចី​លុយ​មួយ​ពាន់​លាន​ដុល្លារ។

ចំណែក​ឯ​គូ​ប្រជែង​ធំ​របស់​លោក​Rajapakse​ កាល​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ខែ​មករា​មុន​ ពុំ​អាច​ធ្វើ​អ្វី​ចំពោះ​គាត់​បាន​ឡើយ។នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​១១​មិថុនា​ ជាលើក​ទីបី​ ​ ​ តុលាកា​​កំពូល​បាន​បដិសេធ​សំណូម​ពរ​ឱ្យ​មាន​សេរីភាព​បណ្តោះ​អាសន្ន​ស្នើ​ដោយ​មេធាវី​របស់​លោក​អតីត​ឩត្តមសេនីយ​ចូល​និវត្តន៍​Fonseka​ដែល​ត្រូវ​ជាប់​ចោទ​ពី​បទ​រួម​គំនិត​ក្បត់​និង​កំពុង​តែ​រង់​ចាំ​ការប្រគល់​ទៅ​ឱ្យ​តុលាការ​សឹក​វិនិច្ឆ័យ​ទោស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI