​ប្រទេសចិន​

ទឹកជំនន់​សម្លាប់មនុស្សច្រើន​នៅខាងត្បូង​ប្រទេសចិន​

ខេត្តFujian​​និង​Sichuan ​ហើយនិង​​តំបន់​Guangxi​ ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ​​ ដោយ​​ភ្លៀង​ធ្លាក់​​ដូច​ទឹក​ជ្រោះ​
ខេត្តFujian​​និង​Sichuan ​ហើយនិង​​តំបន់​Guangxi​ ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ​​ ដោយ​​ភ្លៀង​ធ្លាក់​​ដូច​ទឹក​ជ្រោះ​ © Reuters

យ៉ាងតិច​មាន​មនុស្ស​ស្លាប់​៤២​នាក់​និង​៣៦នាក់​ទៀត​បាត់​ខ្លួន​ បណ្តាល​មក​ពី​ទឹក​ជំនន់​ ដោយ​ហេតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ណាស់​នៅ​ខាងត្បូង​ប្រទេស​ចិន​ យោង​តាម​ទី​ភ្នាក់ងារ​ពត៌មាន​ចិន​​ថ្មី​ឲ្យ​ដឹង​នៅ​ថ្ងៃពុធ​ទី១៦​មិថុនា​ម្សិលមិញ។ក្រសួង​ឧតុនិយម​បាន​ព្រមាន​ប្រាប់​អំពី​គ្រោះ​អាច​នឹង​មាន​ទឹក​ជំនន់​កាន់តែ ​ខ្លាំង​ថែម​ទៀត​​និង​ដី​បាក់​ស្រុត​ នៅ​តំបន់​ដែល​បាន​រង​គ្រោះ​រួច​ស្រេច​ទៅ​ហើយ។​​ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ វីនស្តុន រតនា

ស្រប​តាម​ទី​ភ្នាក់ងារ​ពត៌មាន​ចិន​​ថ្មី​ជន​ជាង​១០ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញ​ ​ផ្ទះ​ចំនួន​៧ ០០០​ត្រូវ​ខូចខាត​ដោយ​ទឹក​ជំនន់​ដែល​គិតជា​ទឹក​ប្រាក់​​ចំនួន​១០០លាន​អឺរ៉ូ។

 
ខេត្តFujian​និង​Sichuan ហើយនិង​តំបន់​Guangxi បាន​ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ​ ដោយ​ហេតុ​តែ​ភ្លៀង​ធ្លាក់​ដូច​ទឹក​ជ្រោះ​ តាំងពី​ថ្ងៃ​អាទិត្យ​ម៉្លេះ​និង​ត្រូវ​បន្ត​ធ្លាក់​នៅ​ខាងត្បូង​ប្រទេស​ចិន​ យ៉ាង​ហោច​ណាស់​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ស្រប​តាម​ក្រសួង​ឧតុនិយម។​ ក្រសួង​ឧតុនិយម​បាន​ព្រមាន​ប្រាប់​អំពី​គ្រោះ​អាច​នឹង​មាន​ទឹក​ជំនន់​កាន់តែ​ខ្លាំង​ថែម​ទៀត​​និង​ដី​បាក់​ស្រុត​ នៅ​តំបន់​ដែល​បាន​រង​គ្រោះ​រួច​ស្រេច​ទៅ​ហើយ។​​

ការ​​បាក់​ស្រុត​រលំ​ភ្នំ​មួយ​ភាគបាន​បណ្តាល​ឲ្យ​ស្លាប់​ជន​២៣​នាក់​នៅ​ថ្ងៃ​អង្គារ​ម្សិល​ម៉្ងៃ​ក្នុង​ស្រុក​Kanding​នៃខេត្តSichuan។​ គេ​ពុំ​ដឹង​ជា​អ្នក​រង​គ្រោះ​ទាំងនេះ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​អ្នក​រងគ្រោះ​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​ឬទេ?​ឧស្សាហ៍​កើត​មាន​ណាស់​ដីបាក់​ស្រុត​នៅ​ប្រទេស​ចិន​ នៅ​រដូវ​ភ្លៀង​ធ្លាក់​​ នៅ​និទាឃរដូវ​និង​រដូវ​ក្តៅ​ដែល​អាច​ធ្លាក់​ខ្លាំង​ដូច​ទឹក​ជ្រោះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI